រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រាជរដ្ឋាភិបាលផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅភ្នំពេញ ឆ្នាំ២០២៦ ខណៈបណ្តាខេត្តអាចរៀបចំតាមលទ្ធភាពជាក់ស្តែង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

ដោយឡែក ការរៀបចំពិធីបុណ្យនេះនៅតាមបណ្តាខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតា ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងអាស្រ័យលើលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមតំបន់នីមួយៗ៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…