រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋបាលខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជូនដល់ក្រុមហ៊ុន ហុងរុនហ្វា (ខេមបូឌា)

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជូនដល់ក្រុមហ៊ុន ហុងរុនហ្វា (ខេមបូឌា) សម្រាប់បង្កើតរោងចក្រផលិត និងដំឡើងបរិក្ខាដឹកជញ្ជូនរុញដោយដៃ ព្រមទាំងបរិក្ខាសម្រាប់បោះជំរុំ ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ការវិនិយោគថ្មីនេះ ត្រូវបានរំពឹងថានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសកម្មភាពឧស្សាហកម្មនៅក្នុងខេត្ត បង្កើនឱកាសការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ វាក៏ឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនុកចិត្តរបស់អ្នកវិនិយោគបរទេសមកលើបរិយាកាសវិនិយោគនៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ដែលកំពុងក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម និងភស្តុភារដ៏មានសក្តានុពលរបស់ប្រទេស។

គម្រោងនេះក៏ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញវិនិយោគ បង្កើនភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…