រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អគ្គស្នងការអំពាវនាវឱ្យម្ចាស់យានយន្តជួលឱ្យជនបរទេសប្រុងប្រយ័ត្នក្រោយជនល្មើសយករថយន្តជួលប្រព្រឹត្តបទល្មើសឆ្លងដែន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ថ្មីៗនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ពាក់ព័ន្ធនឹងការប៉ុនប៉នលួចយករថយន្តជួលពីពលរដ្ឋកម្ពុជាទៅប្រព្រឹត្តបទល្មើសឆ្លងដែននៅប្រទេសជិតខាង។

ជុំវិញករណីនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ បានក្រើនរំលឹកដល់សាធារណជន និងម្ចាស់យានយន្ត ដែលមានដាក់ជួលឲ្យជនបរទេស មេត្តាផ្ទៀតផ្ទាត់អត្តសញ្ញាណអ្នកជួល ពិនិត្យគោលបំណងនៃការប្រើប្រាស់យានយន្ត និងត្រូវសួរនាំពិនិត្យយានយន្តជាប្រចាំ ព្រមទាំងរាយការណ៍មកសមត្ថកិច្ច នូវសកម្មភាពដែលគួរឲ្យសង្ស័យ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…