រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបន្តរកឃេីញអ្នកឆ្លងកូវីដ-១៩ ចំនួន២នាក់ ខណៈក្រសួងសុខាភិបាលអំពាវនាវឱ្យប្រុងប្រយ័ត្ន និងថែរក្សាសុខភាព

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ) ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយបានរកឃើញករណីឆ្លងថ្មី ២នាក់ ខណៈគ្មានអ្នកជាសៈស្បើយ និងមិនមានអ្នកស្លាប់នោះទេ។

ទោះបីចំនួនអ្នកឆ្លងថ្មីមិនច្រើនក៏ដោយ តែវាបានបង្ហាញថា ជំងឺកូវីដ-១៩ នៅតែមិនទាន់ទៅណាឆ្ងាយពីម្ពុជានោះទេ។

ក្រសួងសុខាភិបាលបញ្ជាក់ថា ការរកឃើញករណីឆ្លងថ្មីចំនួន ២នាក់នេះគឺជាការឆ្លងក្នុងសហគមន៍ ដោយអ្នកឆ្លងសរុបមានចំនួន ១៧,៨៤៥នាក់។

ក្រសួងសុខាភិបាល ក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋបន្តរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន ដោយលាងដៃឱ្យបានញឹកញាប់ ពាក់ម៉ាស់នៅកន្លែងមានមនុស្សច្រើន ឬកន្លែងបិទជិត និងស្វែងរកការពិនិត្យសុខភាពភ្លាមៗ ប្រសិនបើមានរោគសញ្ញា សង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩៕

ដោយ ៖ ឡាយ កុល

មតិយោបល់

កំពុងផ្ទុកមតិយោបល់…