ជំងឺគ្រុនឈាមនៅខេត្តកំពង់ឆ្នាំងកំពុងកើនឡើងគួរឱ្យបារម្ភក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយ ដោយគិតត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ មានអ្នកជំងឺសរុប ៧៥២នាក់ ក្នុងនោះ ៦៧១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយភាគច្រើនជាកុមារអាយុ ២ ដល់ ១៤ឆ្នាំ។ តួលេខនេះកើនឡើងប្រមាណ ៥០% បើធៀបនឹងឆ្នាំ២០២៥។
ដើម្បីទប់ស្កាត់ការរាតត្បាត មន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរស្រុករលាប្អៀរ បានបើកយុទ្ធនាការរយៈពេល ៣០ថ្ងៃ ដោយអនុវត្តវិធានការ ៣ រួមមាន៖ ផ្សព្វផ្សាយអប់រំសុខភាពដល់ប្រជាពលរដ្ឋ -ដាក់ និងចែកថ្នាំអាបេតកម្ចាត់ដង្កូវទឹកមូស-បាញ់ថ្នាំសម្លាប់មូសខ្លាតាមលំនៅឋាន ។
អាជ្ញាធរក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋសម្អាតបរិស្ថានជាប្រចាំ លុបទឹកដក់ និងបិទគម្របពាង ឬធុងទឹកឱ្យជិត ដើម្បីបំបាត់ជម្រកមូសខ្លា និងរួមគ្នាការពារការឆ្លងជំងឺគ្រុនឈាមក្នុងសហគមន៍៕
ដោយ៖ ប៉ៃ សុឃីម






















