រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឆ្លើយតបកាសែតថៃ៖សម្តេចហ៊ុន សែនថា«ខ្ញុំមិនរត់ទៅណាទេខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព»

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សម្តេចតេជោ ហ៊ុន សែន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ទទួលបន្ទុកជាអគ្គភស្តុភាជាន់ខ្ពស់សម្រាប់កងកម្លាំងប្រដាប់អាវុធកម្ពុជា បានឆ្លើយតបកាសែតថៃយ៉ាងច្បាស់ៗថា សម្តេចមិនរត់ទៅណាទេ សូមជនរួមជាតិកុំព្រួយបារម្ភ ខណៈពេលនេះសម្តេចកំពុងតែរួមចំណែកបញ្ជាទ័ពដើម្បីវាយចោរថៃឈ្លានពាន

ការបញ្ជាក់ច្បាស់ៗពីសម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈបណ្តាញតេឡេក្រាមផ្លូវការនារសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីនៅមុននេះបន្តិចកាសែតថៃ បានចេញផ្សាយថា សម្តេចតេជោបានចាកចេញពីកម្ពុជាទៅកាន់ប្រទេសចិន។ 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀត ជាមួយនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដើម្បីវាយចោរថៃឈ្លានពាន។ ខ្ញុំមិនរត់ទៅណាទេ សូមបងប្អូន ជនរួមជាតិ កុំព្រួយបារម្ភ!»។

សម្តេចតេជោ បន្តថា ខ្ញុំអង្គុយនៅទីនេះ ចាប់តាំងពីពេលដែលមេបញ្ជាការភូមិភាគទី២របស់ថៃ ថានឹងបិទច្រកចូលប្រាសាទតាមាន់ធំ។ មេបញ្ជាការយោធភូមិភាគ២របស់ថៃ

នេះហើយជាអ្នកបង្កសង្រ្គាមនេះឡើងតាមរយៈការបញ្ជាឱ្យបិទប្រាសាទតាមាន់ធំកាលពីម្សិលមិញ និងបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានាព្រឹកមិញនេះ។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា លោកម្នាក់នេះហើយដែលធ្លាប់បានព្រមានថានឹងវាយកម្ពុជាដោយប្រើពេលត្រឹម ៣ថ្ងៃ។ ខ្ញុំក៏ចង់ស្គាល់យុទ្ធសាស្ត្រត្រឹម ៣ថ្ងៃរបស់គាត់ដែរ។

បើតាមសម្តេចតេជោ ការចុះផ្សាយដែលមានចរិតកុហកនៃអ្នកនយោបាយថៃនិងសារព័ត៌មានថៃវាបានក្លាយទៅជាវប្បធម៌ធម្មតារបស់ពួកគេទៅហើយ សូមបន្តបោកប្រាស់

តទៅទៀតចុះ៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…