អ្នកនាំពាក្យក្រសួងការពាជាតិ លោកជំទាវ ម៉ាលី សុជាតា បានអះអាងថា កងទ័ពថៃបានវាយលុកលើប្រទេសកម្ពុជា ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ដូចជា៖ ការប្រើកាំភ្លើងធំផ្លោង ការប្រើយន្តហោះទម្លាក់គ្រាប់បែក F-16 ការប្រើរថក្រោះបាញ់សង្គ្រប់ ការប្រើដ្រូនទម្លាក់គ្រាប់ និងការប្រើប្រាស់គ្រាប់បែកចង្កោម។ ជាងនេះទៅទៀត កងទ័ពថៃបានប្រើប្រាស់យន្ដហោះ F-16 ចំនួន៤លើក ដោយនៅប្រាសាទព្រះវិហារ វត្តកែវសិក្ខាគិរីស្វារៈ ចំនួន៣លើក នៅចន្លោះម៉ោង១២៖៣០នាទី ដល់ម៉ោង១២៖៤០នាទី និងតំបន់តាក្របី ចំនួន១លើក។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥៕
ដោយ៖ ង៉ែត ពិសាន្ត







