រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបង្ហាញមោទនភាពវប្បធម៌ជូនប្រតិភូជាន់ខ្ពស់អាស៊ាន និងអាស៊ានបូកបី តាមរយៈសិល្បៈ និងបេតិកភណ្ឌដ៏ល្បីល្បាញនៅសៀមរាប

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

ក្នុងឱកាសកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកបី កម្ពុជាបានរៀបចំកម្មវិធីទស្សនាវប្បធម៌ និងសិល្បៈជូនប្រតិភូជាន់ខ្ពស់នៅខេត្តសៀមរាប ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

ព្រឹត្តិការណ៍នេះមានគោលបំណងលើកតម្កើង និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ទាំងរូបិយ និងអរូបិយរបស់កម្ពុជា ដែលជាមោទនភាពជាតិ និងជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់មនុស្សជាតិ។ ទន្ទឹមនឹងនេះ ក៏ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូអាស៊ានបូកបី រួមមាន ចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េខាត្បូង។

តាមរយៈកម្មវិធីនេះ កម្ពុជាបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការអភិរក្ស លើកស្ទួយ និងផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ឆាកអន្តរជាតិ ខណៈដែលខេត្តសៀមរាបបន្តបង្ហាញសក្តានុពលជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា។

«ដើម្បីទទួលបានព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ និងច្បាស់ការណ៍ សូមចុច Follow និងតាមដានទំព័រ KPS99 ទាំងអស់គ្នា!»៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…