រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បាញ់សម្លាប់ជ្រូកព្រៃនិងឈ្លូស៣ក្បាលរួចជនសង្ស័យ២នាក់រត់គេចខ្លួន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

តាមមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែសីហា កម្លាំងស្នាក់ការសត្វព្រៃអូរល្វេ សហការជាមួយស្នាក់ការម្រើច និងស្នាក់ការឈួល នៃដែនជម្រកសត្វព្រៃស្រែពក បានចុះបង្ក្រាបករណីបទល្មើសសត្វព្រៃ នៅចំណុចផ្លូវលេខ១៤ ស្ថិតក្នុងភូមិកោះម្យើលលើ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដោយដកហូតបានសាកសពជ្រូកព្រៃ ១ក្បាល និងឈ្លូស ២ក្បាល។

ដោយឡែកជនសង្ស័យ ២នាក់ បានផ្តួលម៉ូតូចោល រួចរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។ សត្វព្រៃទាំង៣នេះ ត្រូវបានកម្លាំងជំនាញខាងលើនេះ ដុតបំផ្លាញចោលភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានយកមករក្សាទុកនៅស្នាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…