នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញ (Online Loan Scam) កុំឱ្យការខ្ចីប្រាក់ក្លាយជាការបាត់បង់ទ្រព្យសម្បត្តិ!។
ក្រៅពីនេះ នាយកដ្ឋាន ក៏បានវិធីសាស្រ្តរបស់ជនឆបោកតែងប្រើល្បិចដូចជា ផ្សព្វផ្សាយកម្ចីអនុម័តរហ័ស មិនត្រូវការឯកសារ, តម្រូវឱ្យបង់ “ថ្លៃសេវា” ឬ “ប្រាក់ធានា” ជាមុន, ផ្ញើតំណភ្ជាប់ (Link) ឱ្យចុច ឬដំឡើងកម្មវិធីមិនស្គាល់ប្រភព, ស្នើសុំលេខសម្ងាត់ (OTP) ឬព័ត៌មានគណនីធនាគារ, ទាមទាររូបថតអត្តសញ្ញាណបណ្ណ និងព័ត៌មានផ្ទាល់ខ្លួន។
ទន្ទឹមនឹងនេះ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំប្រជាពលរដ្ឋ និងសាធារណជនកុំឱ្យបង់ប្រាក់ជាមុន ដើម្បីទទួលបានកម្ចី, កុំចែករំលែក OTP ឬលេខសម្ងាត់គណនី, កុំចុចតំណភ្ជាប់ ឬដំឡើង App ពីប្រភពមិនគួរឱ្យទុកចិត្ត, ផ្ញើឯកសារផ្ទាល់ខ្លួនទៅអ្នកមិនស្គាល់។
ជាមួយគ្នានេះ ត្រូវពិនិត្យឱ្យបានច្បាស់ថា គ្រឹះស្ថានផ្តល់កម្ចីមានអាជ្ញាប័ណ្ណស្របច្បាប់ឬយ៉ាងណា ហើយអានលក្ខខណ្ឌ និងអត្រាការប្រាក់ឱ្យបានច្បាស់ រួចសាកសួរព័ត៌មានពីប្រភពផ្លូវការមុនសម្រេចចិត្ត និងរាយការណ៍ទៅអាជ្ញាធរពាក់ព័ន្ធ ប្រសិនបើសង្ស័យថាជាការឆបោក។ លើសពីនេះ ត្រូងចងចាំ កម្ចីស្របច្បាប់ មិនតម្រូវឱ្យអ្នកបង់ថ្លៃសេវាជាមុន ដើម្បីអនុម័តកម្ចីនោះទេ។ «សូមចូលរួមប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យាទាំងអស់គ្នា»៕
ដោយ៖ ង៉ែត ពិសាន្ត
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះកម្ចីអនឡាញ
KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ






