ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំថ្មដា និងប្រជាពលរដ្ឋនៅតាម






បណ្ដាឃុំមួយចំនួនទៀត បានជម្លៀសចេញពីតំបន់សមរភូមិនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកកាន់ទីកន្លែងមានសុវត្ថិភាព និងទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់។
នៅវេលាម៉ោង៥និង២នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ យោធាថៃបានបើកការវាយប្រហារដោយកាំភ្លើងធំចំនួន ៥គ្រាប់ មកលើទីតាំងជាច្រើនកន្លែង នៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមសេចក្តីថ្លែងការណ៍នាំនៅព្រឹកនេះរបស់ក្រសួងការពារជាតិ។
ថ្ងៃទី២៦ ខែកក្កដានេះ គឺជាថ្ងៃទី៣ដែលទាហានឈ្លានពានថៃបើការវាយប្រហារលើប្រទេសកម្ពុជា ខណៈការផ្ទុះអាវុធដំបូងចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ កងទ័ពឈ្លានពានថៃ ក៏បានពង្រីកភូមិសាស្រ្តនៃការវាយប្រហារនៅតាមតំបន់ព្រំដែនកម្ពុជាផ្សេងៗទៀត៕
ដោយ៖ ង៉ែត ពិសាន្ត






