រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចាប់បានបេក្ខជននាំវ៉ែនតាវៃឆ្លាត និងទូរសព្ទចូលបន្ទប់ប្រឡងបាក់ឌុប នៅស្វាយរៀង

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ក្នុងអំឡុងពេលដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានករណីបេក្ខជនម្នាក់នាំយក វ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាត ចូលក្នុងបន្ទប់ប្រឡង នៅមណ្ឌលប្រឡងសាលាបឋមសិក្សា២ធ្នូ ខេត្តស្វាយរៀង។

ករណីនេះត្រូវបានរកឃើញនៅវេលាម៉ោងទី២ នៃដំណើរការសំណេរ ហើយបេក្ខជនត្រូវបានកត់ត្រាក្នុង កំណត់ហេតុពិសេស ខណៈឧបករណ៍អេឡិចត្រូនិកទាំងពីរត្រូវបានរឹបអូសទុក។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការចំពោះករណីនេះ ស្របតាមគោលការណ៍ និងបទប្បញ្ញត្តិជាធរមាន។

ក្រសួងអប់រំ យុវជន និងកីឡា ក៏បានរំលឹកដល់បេក្ខជនទាំងអស់ ឱ្យគោរពតាមបទប្បញ្ញត្តិ និងការណែនាំស្តីពីការហាមឃាត់ការនាំយក ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ដើម្បីធានាឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…