រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ជំនួយឥតសំណងពីចិន! គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ពីក្រចេះ ទៅត្រពាំងក្រៀល ស្ទឹងត្រែង នឹងបើកការដ្ឋានសាងសង់ជាផ្លូវការឆាប់ៗនេះ

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ និងជានាយកគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ (ភាគខាងជើង) ពីខេត្តក្រចេះ ទៅត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ក្រោមក្របខ័ណ្ឌជំនួយឥតសំណងពីរដ្ឋាភិបាលចិន បានដឹកនាំក្រុមការងារបច្ចេកទេស ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី Xu Lu នាយកនៃការិយាល័យច្បាប់ និងបទបញ្ញាត្ដិ នៃ The Agency for International Economic Cooperation នៃក្រសួងពាណិជ្ជកម្មចិន។

ដោយមានការចូលរួមពីសំណាក់លេខាទី១ និងទី៣ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា លោកជំទាវ នាយករងគម្រោង ឯកឧត្តមប្រធានគ្រប់គ្រងគម្រោង និងសមាជិក-សមាជិកាគម្រោង។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិភាក្សាស្វែងយល់អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង ដោយភាគីទាំងសងខាងបានបង្ហាញពីគោលជំហរយ៉ាងមុតមាំក្នុងការជំរុញគម្រោងនេះធ្វើយ៉ាងណាអាចបើកការដ្ឋានសាងសង់ជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…