(ភ្នំពេញ)៖ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើមួកសុវត្ថិភាព និងខ្សែក្រវ៉ាត់ វា ..;យនិងគ ..;ប់;គ្នាទៅវិញទៅមក ធ្វើឲ្យខូចខាតម៉ូតូចំនួន០១គ្រឿង)។
សូមជម្រាបថា ជនសង្ស័យត្រូវបានកម្លាំងជំនាញបង្ក្រាបបានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ប្រព្រឹត្តបទល្មើសនៅចំណុចមុខក្លឹបស្លូឌីយូស៊ិច ស្ថិតនៅភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងកម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ធី លីថូ










