រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រសួងពាណិជ្ជកម្ម ជំរុញការកែលម្អការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចសម្រួលធុរកិច្ច

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅទីស្ដីការក្រសួងពាណិជ្ជកម្ម កាលពីរសៀលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២៦លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំបានផ្តោតលើការពិនិត្យការរៀបចំបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម និងការពង្រឹងអនុលោមភាព សុចរិតភាព និងតម្លាភាព ព្រមទាំងជំរុញកិច្ចសម្រួលធុរកិច្ច ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវត្តនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ និងអនុលោមតាមច្បាប់ជាធរមាន៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…