រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខណ:ខេត្តខ្លះភ្លៀងស្ទើររាល់ថ្ងៃសម្បូរទឹក តែបែរជាក្នុងឃុំចំនួន៦ នៅស្រុកបាកាន ខ្វះទឹកធ្វើស្រែខូចខាតដំណាំស្រូវមួយចំនួន មិនអាចសង្រ្គោះបាន!

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដឹកនាំក្រុមការងារជួបពិភាក្សាដើម្បីវាយតម្លៃផលប៉ះពាល់ ព្រមទាំងចុះពិនិត្យជាក់ស្តែងការខូចខាតដំណាំស្រូវ ដោយគ្រោះរាំងស្ងួត ក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ក្នុងគោលបំណងពិនិត្យលទ្ធភាពអន្តរាគមន៍ និងស្តារការដាំដុះឡើងវិញរបស់ប្រជាកសិករ។

យោងតាមរបាយការណ៍ និងការពិនិត្យជាក់ស្តែង ស្រុកបាកាន មានឃុំចំនួន៦ បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារខ្វះភ្លៀង និងទឹក បណ្តាលឱ្យស្រូវមួយចំនួនខូចខាតមិនអាចសង្គ្រោះបាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានណែនាំដល់ក្រុមការងារឱ្យបន្តពិនិត្យលទ្ធភាពផ្តល់ពូជស្រូវសម្រាប់ស្តារការដាំដុះ និងស្បៀងជួយប្រជាកសិករ ដែលរងផលប៉ះពាល់ ខូចខាតផងដែរ៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…