រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ក្រុមប្រឹក្សាខេត្តព្រះសីហនុ ចុះពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសង្កាត់រាម និងចុះពិនិត្យសមិទ្ធផលផ្លូវបេតុង-ប្រព័ន្ធលូក្នុងមូលដ្ឋាន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ទីង គឹមហេង, ឯកឧត្តម ណុប ហេង និងលោកជំទាវ យ៉ឹង សុឃឿន សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ទទួលបន្ទុកចុះជួយសង្កាត់រាម បានអញ្ជើញចូលរួមកិច្ចប្រជុំចុះគាំទ្រ សម្របសម្រួល និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលសង្កាត់រាម ក្រុងកំពង់សោម។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត រួមជាមួយសមាជិកក្រុមប្រឹក្សាក្រុង បានបន្តចុះពិនិត្យជាក់ស្តែងនូវខ្សែផ្លូវបេតុង និងប្រព័ន្ធលូអក្សរអ៊ុយ (U) មួយខ្សែ ដែលទើបនឹងសាងសង់រួចរាល់ ស្ថិតនៅក្នុងភូមិស្មាច់ដែង សង្កាត់រាម ដើម្បីធានាបាននូវគុណភាពសំណង់ និងបម្រើដល់ផលប្រយោជន៍ ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…