នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជននិងនិវត្តជន ខេត្តព្រះសីហនុ រួមជាមួយលោក អ៊ី ធារិន អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អ.ស.ក ស្រុកព្រៃនប់ ដោយតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលធ្លាប់បានទទួលផ្ទះកន្លងមក សរុបចំនួន ៧ គ្រួសារ រួមមាន៖លោក ធ្លង វ៉ាត អាយុ ៧០ ឆ្នាំ រស់នៅភូមិព្រៃនប់២ ឃុំព្រៃនប់- លោក ម៉ាត់ រ៉េម អាយុ ៦៨ ឆ្នាំ រស់នៅភូមិ២ ឃុំទួលទទឹង- លោក សាំ ម៉ូ រស់នៅភូមិអូរត្រាវ ឃុំអណ្ដូងថ្ម -លោក នាក់ ចន្ថា អាយុ ៦៥ ឆ្នាំ រស់នៅភូមិសំរ៉ុងក្រោម ឃុំសំរ៉ុង- លោក ថាច់ សុផល អាយុ ៦៦ ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ- លោក ប៉ែន ឌុល អាយុ ៦៦ ឆ្នាំ រស់នៅភូមិចំការកៅស៊ូ ឃុំជើងគោ- លោក ង៉ែត សារិន អាយុ ៥៧ ឆ្នាំ រស់នៅភូមិចំការកៅស៊ូ ឃុំជើងគោ។
ក្នុងឱកាសដ៏មានអត្ថន័យនោះ ក្រុមការងារបាននាំយកអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅចែកជូនដោយផ្ទាល់ដៃ ដោយក្នុងមួយគ្រួសារទទួលបាន៖អង្ករចំនួន ២ បាវតូច (ស្មើនឹង ៥០ គីឡូក្រាម)មី ទឹកបរិសុទ្ធ ទឹកត្រី ត្រីងៀត ត្រីខ ៕ដោយ ៖ ប៉ៃ សុឃីម















