រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

មន្ត្រីជំនាញជលផលពង្រឹងមុខរបរចិញ្ចឹមគ្រំចំពុះទា និងអយស្ទ័រ ជូនសហគមន៍នេសាទបែកក្រង់ ស្រុកព្រៃនប់

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចូលរួមសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោងថ្នាក់ជាតិ (MPU) ក្រុមទីប្រឹក្សាអន្តរជាតិ (PPiU, CS01, CS02, CS06) និងអង្គការ NADeC ចុះអនុវត្តការងារបច្ចេកទេសនៅសហគមន៍នេសាទបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រៀបចំប្រព័ន្ធចិញ្ចឹម ដំឡើង និងកែលម្អប្រព័ន្ធចិញ្ចឹមគ្រំចំពុះទា និងអយស្ទ័រ ដើម្បីត្រៀមលក្ខណៈសម្រាប់រដូវកាលពងកូន ធ្វើការសម្អាតសត្វល្អិត និងសរីរាង្គតោងផ្សេងៗ (Biofouling) ដើម្បីកាត់បន្ថយហានិភ័យ និងរក្សាបរិស្ថានលូតលាស់ឱ្យបានស្អាត ត្រួតពិនិត្យអត្រានៃការលូតលាស់ និងសុខភាពទូទៅរបស់គ្រំចំពុះទា និងអយស្ទ័រ ក្នុងប្លុកចិញ្ចឹម។

សកម្មភាពនេះស្ថិតក្រោម «គម្រោងជលផលសមុទ្រនៅតំបន់ឆ្នេរប្រកបដោយចីរភាព» (SCMF) ដែលដឹកនាំ និងអនុវត្តដោយអគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជានេសាទ និងការអភិវឌ្ឍវារីវប្បកម្មសមុទ្រ៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…