ព្យុះទី២៤ ឈ្មោះ ក្រវាន់ (Krovanh) នៅតែបន្តមានឥទ្ធិពលលើប្រទេសកម្ពុជា តែកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះនេះទេ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦
នៅតំបន់វាលទំនាប៖ សីតុណ្ហភាពពី ២៥°C - ៣៦°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។
តំបន់ខ្ពង់រាប៖ សីតុណ្ហភាពពី ២៤°C - ៣៥°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៧០%។
តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពពី ២៥°C - ៣៤°C អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០% និងរលកសមុទ្រចាប់ពី ០,៥០ម៉ែត្រ-១,៧០ម៉ែត្រ។
សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់ខ្ពង់រាប មាត់សមុទ្រ និងអ្នកធ្វើដំណើរតាមផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ៕ដោយ៖ ប៉ៃ សុឃីម
ព្យុះទី២៤ «ក្រវាន់» បន្តជះឥទ្ធិពលលើកម្ពុជា! តំបន់មួយចំនួនអាចមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ខ្លាំង
អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ






