រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវ ចម និម្មល ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងពាណិជ្ជកម្ម

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការទទួលបន្ទុក អគ្គនាយក ប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងតាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបានកន្លងមក ព្រមទាំងកំណត់ទិសដៅការងារអាទិភាពបន្ត សំដៅពង្រឹងប្រសិទ្ធភាព សុវត្ថិភាព និងការតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងឱ្យកាន់តែរលូន ឆ្លើយតបបានរហ័ស និងផ្ដល់ភាពងាយស្រួលដល់ការផ្ដល់សេវាសាធារណៈ៕ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…