នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលាខេត្តព្រះសីហនុ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានទទួលជួបពិភាក្សាការងារ និងសម្តែងការគួរសមជាមួយគណៈប្រតិភូនាវាហ្វឹកហ្វឺន «Perekop» នៃកងនាវា Baltic សហព័ន្ធរុស្ស៊ី ដឹកនាំដោយលោកឧត្តមនាវីឯក Vyacheslav SYTNIK នាយកសាលាជាន់ខ្ពស់កងទ័ពជើងទឹករុស្ស៊ី Baltic និងជានាយទាហានជាន់ខ្ពស់ទទួលបន្ទុកបេសកកម្ម។
ជំនួបនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាព ក៏ដូចជាសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ បន្ថែមពីនេះ ដំណើរទស្សនកិច្ចរបស់នាវាហ្វឹកហ្វឺនរុស្ស៊ីនៅកម្ពុជាលើកនេះ ក៏ជាចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងទ្វេភាគីរវាងកងទ័ព និងប្រជាជន កម្ពុជា-រុស្ស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕
ដោយ៖ ប៉ៃ សុឃីម















