រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កំហឹងខ្វាក់ភ្នែកព្រោះរឿងស្នេហា! យុវតី២នាក់ត្រូវតុលាការផ្ដន្ទាទោសម្នាក់២០ឆ្នាំ ក្រោយរួមដៃគ្នាសម្លាប់ជីដូនបង្កើត

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

សេចក្ដីស្នេហាក្នុងវ័យសិក្សាបានប្រែក្លាយជាសោកនាដកម្មយ៉ាងរន្ធត់ ដោយសារតែការខឹងសម្បារនឹងការស្ដីបន្ទោសនិងហាមឃាត់របស់មនុស្សចាស់។ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោសយុវតីចំនួន ២នាក់ ឱ្យជាប់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ២០ឆ្នាំ ពីបទ «ឃាតកម្មគិតទុកជាមុន» ជុំវិញករណីចាក់សម្លាប់ជីដូនបង្កើតរបស់ខ្លួនឯងយ៉ាងសាហាវឃោរឃៅ។

ជនជាប់ចោទទាំងពីររូបដែលត្រូវប្រឈមមុខនឹងផ្លូវច្បាប់រួមមាន ឈ្មោះ សេង ច័ន្ទបូណ៍មី អាយុ ១៩ឆ្នាំ និងឈ្មោះ សេង ហេងសានីកា អាយុ ១៨ឆ្នាំ។ យោងតាមអង្គហេតុ ដើមចមដែលឈានដល់ការសម្លាប់ឈាមបង្កើតបែបនេះ គឺកើតចេញពីការគុំកួន និងខឹងច្រឡោតដែលជនរងគ្រោះជាជីដូនតែងតែទូន្មានព្រានប្រដៅ ព្រមទាំងរារាំងមិនឱ្យពួកគេមានទំនាក់ទំនងស្នេហាស្របពេលកំពុងស្ថិតក្នុងវ័យរៀនសូត្រនៅឡើយ។ ទោះជាយ៉ាងណា សាលក្រមនេះនៅតែបើកផ្លូវឱ្យភាគីមិនសុខចិត្តមានសិទ្ធិប្ដឹងឧទ្ធរណ៍តាមនីតិវិធីច្បាប់។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍ដ៏រន្ធត់ខាងលើបានកើតឡើងនៅក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយការស្រាវជ្រាវ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់យុវតីទាំងពីរនាក់ជាផ្លូវការ មុននឹងបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីចេញដីកាឃុំខ្លួនបណ្តោះអាសន្ន រហូតឈានដល់ការប្រកាសទោសទណ្ឌជាស្ថាពរនៅពេលនេះ៕ដោយ៖ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…