រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ខែសីហា! សមត្ថកិច្ចមហាផ្ទៃ បង្ក្រាបទីតាំង Online Scams បាន៨៥កន្លែង ឃាត់ខ្លួនជនសង្ស័យ ១.២៥៥នាក់

អត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

(ភ្នំពេញ)៖ ក្នុងខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបង្ក្រាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)ចំនួន ៨៥កន្លែង ឃាត់ខ្លួនជនសង្ស័យ១.២៥៥នាក់ ស្មើនឹង១៣សញ្ជាតិ។ ចុះត្រួតពិនិត្យរដ្ឋបាលតាមបណ្ដាគោលដៅចំនួន ៣.៦៥៧ទីតាំង មានមនុស្សសរុប១៧.៨៣៤នាក់។ បានចុះត្រួតពិនិត្យរដ្ឋបាលនៅលើដងផ្លូវ និងឃាត់យានយន្តដែលសង្ស័យ សរុបចំនួន ២៦៩លើក មានមនុស្សចំនួន ២.៧៦៣នាក់ ។ បានផាកពិន័យម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងដែលល្មើសនឹងអនុក្រឹត្យលេខ០៣ សរុបជាទឹកប្រាក់ ៨២២.២៤០.០០០រៀល៕

ដោយ៖ ធី លីថូ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…