
សាលារៀនចិនកាងហួរ ក្រុងព្រះសីហនុបានប្រារព្ធពិធីទិវារំលឹកគុណគ្រូបង្រៀនលើកទី៤១
លោកស្រី ឆេង ផាត នាយិការសាលារៀនកាងហួរ ក្រុងព្រះសីហនុបានប្រសាសន៍លើកឡើងថា ថ្ងៃនេះសាលារៀនកាងហួរបានរៀបចំប្រារព្ធពិធី (ទិវាដឹងគុណគ្រូ)លើកទី៤១ ក្នុងគោលបំណងឲ្យសិស្សានុសិស្សនៃសាលារៀនចិនកាងហួរ បានជួបជុំគ្នា ក្នុងក្តីសោមនស្សរីករាយដើម្បីប្រារឰពិធីរំលឹក និងគោរពដឹងគុណដល់គ្រូបង្រៀន ដែលខិតខំបង្ហាត់បង្រៀនដោយមិនគិតពីការនឿយហត់ ដោយភាពអត់ធ្មត់ ដោយចិត្តសប្បុរសក្នុងការអប់រំសិស្សគ្រប់គ្នាឲ្យក្លាយជាមនុស្សមានសិលធម៌ល្អ ជាកូនល្អ មានចំណេះដឹងខ្ពង់ខ្ពស់ដែលបានទទួលយកពីការអប់រំ ប









