ទិដ្ឋាការ និងអន្តោប្រវេសន៍កម្ពុជា
ទំព័រនេះប្រមូលព័ត៌មានអំពីការចូល និងការស្នាក់នៅក្នុងប្រទេសកម្ពុជារបស់ជនបរទេស រួមទាំងប្រភេទ និងថ្លៃទិដ្ឋាការ ទិដ្ឋាការអេឡិចត្រូនិក បណ្ណចូលប្រទេសអេឡិចត្រូនិក ការពន្យាររយៈពេលស្នាក់នៅ និងសេចក្តីជូនដំណឹងអំពីនីតិវិធីនៅច្រកព្រំដែន។
បទប្បញ្ញត្តិអាចផ្លាស់ប្តូរ ដូច្នេះសូមបញ្ជាក់លក្ខខណ្ឌបច្ចុប្បន្នជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ឬស្ថានទូតកម្ពុជាមុនធ្វើដំណើរ។
អត្ថបទថ្មីៗ
កម្ពុជាបណ្តេញជនជាតិវៀតណាម៤៨នាក់ដែលសង្ស័យពាក់ព័ន្ធបទល្មើសចេញពីប្រទេស
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឱ្យដឹងថា ជនជាតិវៀតណាម៤៨នាក់ ក្នុងនោះស្ត្រី៦នាក់ ត្រូវបានបណ្តេញចេញតាមច្រកព្រំដែនខេត្តតាកែវ នៅថ្ងៃទី១៨ ខែតុលា ដោយសង្ស័យពាក់ព័ន្ធនឹងបទល្មើសជាច្រើន។
ជនជាតិកូរ៉េ៦៤នាក់ក្នុងនោះពាក់ព័ន្ធបទល្មើស Online Scams ៥៩នាក់ត្រូវបណ្តេញចេញពីកម្ពុជា
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថា កម្ពុជាបានបណ្តេញជនជាតិកូរ៉េខាងត្បូង៦៤នាក់ ស្រី៥នាក់ ក្នុងនោះ៥៩នាក់ពាក់ព័ន្ធឆបោកអនឡាញ។ យន្តហោះពិសេសកូរ៉េទទួលពួកគេចេញតាមអាកាសយានដ្ឋានតេជោ ម៉ោង០០:៣០ ថ្ងៃទី១៨ តុលា ២០២៥។
ពង្រឹងការត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស ដោយផ្ដោតលើសណ្ឋាគារ និងអាផាតមិន
នៅថ្ងៃទី៦ ខែតុលា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំតាមដានការអនុវត្តផែនការលេខ០០៣របស់ក្រសួងមហាផ្ទៃ ដោយផ្ដោតលើការចុះបញ្ជីជនបរទេសនៅសណ្ឋាគារ និងអាផាតមិន។ អង្គប្រជុំបានស្នើឱ្យស្ថាប័នមូលដ្ឋានសហការដោះស្រាយបញ្ហាទិន្នន័យមិនពេញលេញ និងការធ្វើបច្ចុប្បន្នភាពយឺត។
បនល្បែងកាស៊ីណូ៧៩ទីតាំងកំពុងដំណើការនៅក្នុងខេត្តព្រះសីហនុគិតត្រឹមខែមិថុនាឆ្នាំនេះ!
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) បង្ហាញថា កាស៊ីណូដែលបានចុះបញ្ជីនៅខេត្តព្រះសីហនុមានចំនួន ៨៨សហគ្រាស គិតមកដល់ខែមិថុនា ឆ្នាំ២០២៥ ក្នុងនោះកំពុងដំណើការជាក់ស្តែងមាន ៧៩ទីតាំង។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានព្រមានទុករយៈពេលដល់ថ្ងៃទី១៣ ខែតុលា ឱ្យម្ចាស់រោងចក្រ សហគ្រាស និងកាស៊ីណូនៅក្នុងខេត្តព្រះសីហនុធ្វើរបាយការណ៍ស្វ័យប្រកាសពីការស្នាក់នៅ និងធ្វើការរបស់ជនបរទេស។
បណ្តេញជនជាតិវៀតណាមលួចធ្វើការនិងស្នាក់នៅកម្ពុជា២៧នាក់ចេញទៅប្រទេសកំណើតវិញ
អាជ្ញាធរកម្ពុជាបានបណ្ដេញជនជាតិវៀតណាម២៧នាក់ រួមមានស្ត្រី១០នាក់ តាមច្រកត្រពាំងផ្លុងនៅថ្ងៃទី២៥ ខែកញ្ញា។ អគ្គនាយកដ្ឋានអន្តោប្រវេសន៍លើកឡើងពីការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងករណីពាក់ព័ន្ធផ្សេងទៀតដែលមានអ្នកបានអនុវត្តទោសចប់។
គណៈប្រតិភូសន្តិសុខសាធារណៈខេត្តគួយចូវទស្សនកិច្ចកម្ពុជា ពិភាក្សាកិច្ចសហការនគរបាលនិងប្រឆាំងការឆបោក
គណៈប្រតិភូមន្ទីរសន្តិសុខសាធារណៈខេត្តគួយចូវ ដឹកនាំដោយអនុប្រធាន Wang Zhijun ជួបនគរបាលជាតិនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ពិភាក្សាការអនុវត្តច្បាប់ គ្រប់គ្រងអន្តោប្រវេសន៍ បទល្មើសឆ្លងដែន និងការឆបោកតាមអនឡាញ។
មន្ត្រីអន្តោប្រវេសន៍កម្ពុជា ជួបគណៈប្រតិភូសន្តិសុខសាធារណៈខេត្តគួយចូវ ពិភាក្សាអំពីឧក្រិដ្ឋកម្មឆ្លងដែន
គណៈប្រតិភូនាយកដ្ឋានសន្តិសុខសាធារណៈខេត្តគួយចូវ ដឹកនាំដោយលោក Wang Zhijun បានជួបមន្ត្រីអន្តោប្រវេសន៍កម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ដើម្បីពិភាក្សាអំពីការគ្រប់គ្រងអន្តោប្រវេសន៍ ការចែករំលែកព័ត៌មាន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ក្រោយលេចព័ត៌មានថាគេបើកព្រំដែនឡើងវិញស្ថាប័នជំនាញបំភ្លឺថាច្រកទ្វាព្រំដែនកម្ពុជា-ថៃនៅមិនទាន់បើកឡើងវិញទេ
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា ច្រកព្រំដែនកម្ពុជា–ថៃមិនទាន់បើកឡើងវិញ គិតត្រឹមថ្ងៃទី១៧ កញ្ញា ២០២៥។ សេចក្តីបំភ្លឺថ្ងៃទី១៨ កញ្ញាថា គណនី Heng Heng យកវីដេអូចាស់ថ្ងៃទី១១ មិថុនាមកបង្ហោះ បង្កការភ័ន្តច្រឡំ។
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ចុះពិនិត្យការត្រៀមលក្ខណៈរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
នៅថ្ងៃទី៤ ខែកញ្ញា ឧបនាយករដ្ឋមន្ត្រី ស សុខា បានពិនិត្យការត្រៀមរបស់មន្ត្រីអន្តោប្រវេសន៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។
ពលករខ្មែររាប់ពាន់នាក់បន្តសម្រុកចាកចេញពីប្រទេសថៃតាមច្រកព្រំខេត្តប៉ៃលិន
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជាក់ថា នៅថ្ងៃទី៧ ខែសីហា ពលករខ្មែររាប់ពាន់នាក់ទៀតបានវិលពីថៃតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។
កុំថាមិនបានព្រមាន! កម្ពុជាហាមនាំចូលបន្លែ និងផ្លែឈើពីថៃ
ថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីឱសានវាទ២៤ម៉ោងផុតកំណត់ កម្ពុជាបានបញ្ឈប់ការនាំចូលបន្លែ និងផ្លែឈើថៃតាមព្រំដែន។ លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថាព្រឹកនោះច្រកព្រំដែនទាំងអស់បានអនុវត្តបម្រាម។
មួយថ្ងៃក្រោយបញ្ជាបិទច្រកព្រំដែនកម្ពុជា–ថៃ ច្រកទ្វារត្រូវបានចាក់សោ និងមានមនុស្សតិច
នៅថ្ងៃទី១៤ ខែមិថុនា ទូរទស្សន៍ខេត្តព្រះសីហនុបានរាយការណ៍ថា ទ្វារច្រកព្រំដែនអន្តរជាតិដូង–បានឡែម នៅខេត្តបាត់ដំបង ត្រូវបានចាក់សោ និងមានមនុស្សតិចនៅទីនោះ។ នៅថ្ងៃទី១៣ ខែមិថុនា អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជាបានប្រកាសថា ច្រកទ្វារព្រំដែនអន្តរជាតិដូងត្រូវបិទទាំងស្រុងចាប់ពីថ្ងៃនោះរហូតដល់មានការជូនដំណឹងជាថ្មី។
កម្ពុជាប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិដូង រហូតដល់មានការជូនដំណឹងជាថ្មី
អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានប្រកាសបិទច្រកទ្វារព្រំដែនអន្តរជាតិដូង នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ។
