ព័ត៌មានក្រុងព្រះសីហនុ និងខេត្តព្រះសីហនុ
ក្រុងព្រះសីហនុ ដែលគេស្គាល់ផងដែរថាក្រុងកំពង់សោម ជាទីរួមខេត្តព្រះសីហនុ ស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា។ ក្រុងនេះជាទីតាំងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់ប្រទេស។
ទំព័រនេះប្រមូលការផ្សាយរបស់ KPS99TV អំពីក្រុង និងខេត្តនេះ រួមទាំងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត និងព័ត៌មានអំពីការដឹកជញ្ជូន ពាណិជ្ជកម្ម ទេសចរណ៍ និងសហគមន៍ ដោយបង្ហាញព័ត៌មានថ្មីបំផុតមុន។
អត្ថបទថ្មីៗ
ឧបករណ៍ដែលបង្ហាញក្នុងព្យុហយាត្រាយោធាចិនថ្ងៃទី៣ ខែកញ្ញា
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៣ ខែកញ្ញា — ព្រឹកនេះ មហាសន្និបាតរំលឹកខួប៨០ឆ្នាំនៃជ័យជម្នះក្នុងសង្គ្រាមតស៊ូរបស់ប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក ត្រូវបានប្រារព្ធយ៉ាងឱឡារិកនៅទីលានធានអានមិន ក្រុងប៉េកាំង។ ប្រធានាធិបតី ស៊ី ជីនពីង បានថ្លែងសុន្ទរកថាសំខាន់ និងត្រួតពិនិត្យកងទ័ព។ ក្បួនឧបករណ៍២៣ ត្រូវបានរៀបចំជា៧ក្រុមប្រយុទ្ធ។
ខេត្តព្រះសីហនុមានប្រជាការពារ១១៥០នាក់ជួយរក្សាសុវត្ថិភាពសហគមន៍
ប្រជាការពារជួយរក្សាសណ្តាប់ធ្នាប់ ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើស និងចូលរួមល្បាតក្នុងមូលដ្ឋាន។
សន្តិសុខសណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុកាន់តែរឹងមាំដោយសារការចូលរួមពីប្រជាការពារជាង១ពាន់
ត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ខេត្តព្រះសីហនុមានប្រជាការពារ១១៥០នាក់ កើនឡើង៨៦នាក់ ដើម្បីជួយល្បាត ផ្តល់ព័ត៌មានពាក់ព័ន្ធបទល្មើស និងរក្សាសណ្តាប់ធ្នាប់។
លោក សាមុត សុធារិទ្ធ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីម និងស្ដង់ដាមូស្លីមហ្រែ្វនលីកម្ពុជា» នៅសណ្ឋាគារស៊ីប្រេស
លោក សាមុត សុធារិទ្ធ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការទទួលភ្ញៀវមូស្លីមនៅខេត្តព្រះសីហនុ នាថ្ងៃទី២ ខែកញ្ញា ដោយមានអ្នកចូលរួមពីស្ថាប័នរដ្ឋ និងអាជីវកម្មសរុប៨០នាក់។
គម្រោងវិនិយោគតម្លៃ៣លានដុល្លារនិងអាចផ្តល់ការងារបាន១៨១កន្លែងបានលេចរូបរាងឡើងនៅខេត្តព្រះសីហនុ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងរោងចក្រទុនវិនិយោគ៣លានដុល្លារនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលអាចបង្កើតការងារ១៨១កន្លែង។
ពលរដ្ឋជាប់របងព្រលានយន្តហោះមានពេល ១៥ ថ្ងៃដើម្បីស្នើសុំដីឡូត៍ថ្មី
រដ្ឋបាលខេត្តព្រះសីហនុទុកពេល ១៥ ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា សម្រាប់ពលរដ្ឋខ្លះជាប់របងព្រលានយន្តហោះដាក់ពាក្យសុំដីឡូត៍ថ្មី។
រដ្ឋបាលខេត្តព្រះសីហនុ ទុកពេល១៥ថ្ងៃ ឱ្យពលរដ្ឋរស់នៅជាប់របងព្រលានយន្តហោះ មកដាក់ពាក្យយកទីតាំងដីឡូត៍ថ្មី
រដ្ឋបាលខេត្តព្រះសីហនុទុកពេល ១៥ ថ្ងៃចាប់ពីថ្ងៃទី១ ខែកញ្ញា ឱ្យពលរដ្ឋខ្លះនៅជាប់របងព្រលានយន្តហោះដាក់ពាក្យសុំដីឡូត៍ថ្មី។ ក្រោយផុតកំណត់ ខេត្តនឹងចាត់វិធានការលើសំណង់ដែលសង់លើដីសាធារណៈ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពីប្រព័ន្ធ SARMIS ជំនាន់ថ្មី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលប្រព័ន្ធ SARMIS ជំនាន់ថ្មី នៅក្រុងព្រះសីហនុ ថ្ងៃទី២៨ ខែសីហា ដើម្បីត្រៀមពង្រីកការគ្រប់គ្រងបញ្ជីទ្រព្យសម្បត្តិរដ្ឋទៅរដ្ឋបាលមូលដ្ឋាន។
អាជ្ញាធរខេត្តព្រះសីហនុព្រមានម្ចាស់សំណង់ដែលសង់រំលោភលើចំណីផ្លូវឱ្យរុះរើក្នុងពេល១សប្តាហ៍
រដ្ឋបាលខេត្តព្រះសីហនុ ទុកពេលមួយសប្ដាហ៍ឱ្យម្ចាស់ដីលេខ២៤៧៦ រុះរើរបងដែលរដ្ឋបាលថាសង់រំលោភលើចំណីផ្លូវសាធារណៈលេខ១១៨។
អភិបាលខេត្តព្រះសីហនុចូលរួមទស្សនាភាពយន្តឯកសារ Loot ស្តីពីការជួញដូរវត្ថុបុរាណកម្ពុជា
លោក ម៉ាង ស៊ីណេត ចូលរួមការចាក់បញ្ចាំងភាពយន្តឯកសារ Loot ដែលបង្ហាញពីការលួចវត្ថុបុរាណកម្ពុជា និងកិច្ចសហការដើម្បីនាំយកមកវិញ។
ខេត្តព្រះសីហនុរំឭកខួប៧៥ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា–អាមេរិក
លោក ម៉ាង ស៊ីណេត និងមន្ត្រីស្ថានទូតអាមេរិក Bridgette L. Walker បានដាំដើមឈើនៅឆ្នេរអូរឈើទាល ថ្ងៃទី២៩ ខែសីហា ដើម្បីរំឭកខួប។
អភិបាលខេត្តព្រះសីហនុអះអាងថាអាមេរិកបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
លោក ម៉ាង ស៊ីណេត បានជួបលោកស្រី Bridgette L. Walker ថ្ងៃទី២៨ ខែសីហា។ ភាគីទាំងពីរពិភាក្សាពីទំនាក់ទំនងកម្ពុជា–អាមេរិក ពាណិជ្ជកម្ម វិនិយោគ និងសន្តិភាព។
ខេត្តព្រះសីហនុ លើកស្លាកអបអរសាទរខួប ៧៥ឆ្នាំនៃមិត្តភាពកម្ពុជា-សហរដ្ឋអាម៉េរិក លើផ្លូវជាតិលេខ៤
លោក ម៉ាង ស៊ីណេត និងលោកស្រី Bridgette L. Walker បានលើកស្លាកនៅផ្លូវជាតិលេខ៤ ថ្ងៃទី២៨ ខែសីហា ដើម្បីអបអរខួប៧៥ឆ្នាំនៃមិត្តភាពកម្ពុជា–អាមេរិក។
ការប្រឡងបាក់ឌុបចាប់ផ្ដើមនៅមណ្ឌល៥ ក្នុងខេត្តព្រះសីហនុ
នគរបាល និងកងរាជអាវុធហត្ថរក្សាសុវត្ថិភាពនៅជុំវិញមណ្ឌលប្រឡងក្នុងក្រុងព្រះសីហនុ និងស្រុកព្រៃនប់។
ប្រឡងបាក់ឌុប!មណ្ឌលប្រឡងទាំង៥ក្នុងខេត្តព្រះសីហនុគ្មានបាតុភាពអ្វីកើតឡើងឡើយ!
ការប្រឡងបាក់ឌុបថ្ងៃទី២៨ ខែសីហា បានចាប់ផ្តើមដោយរលូននៅមណ្ឌលទាំង៥ ក្នុងខេត្តព្រះសីហនុ ដែលមានបេក្ខជនចុះឈ្មោះ២.២៥៧នាក់។
ខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នាំឱ្យរលកសមុទ្រឡើងដល់ប្រហែល ១,៥០ ម៉ែត្រ
ក្រសួងធនធានទឹកព្យាករណ៍ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់នៅខេត្តព្រះសីហនុ ថ្ងៃទី២៨ ខែសីហា។ រលកសមុទ្រអាចឡើងដល់១,៥ម៉ែត្រ។
គម្រោង៣៧៥នៅខេត្តព្រះសីហនុត្រូវបានអនុម័ត មានទុនជិត៧,៩ពាន់លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍ
ទូរទស្សន៍ខេត្តព្រះសីហនុ ២៨ សីហា។ គិតត្រឹម២៧ សីហា ២០២៥ អ្នកនាំពាក្យ ឃាង ភារម្យ ថាគម្រោងលើកទឹកចិត្ត៣៧៥ ក្នុងចំណោម៣៨៧ អនុម័តជាគោលការណ៍ (ប្រមាណ $៧.៨៩១លាន និងការងារ៥៦.៧០០)។ មានអគារជាប់គាំង១៧៦ ($៣.៦៨០លាន) គម្រោងថ្មី១៦១ ($៣.១៥០លាន) ពង្រីក២៥ ($៨៩៨លាន) និងមានស្រាប់១៣ ($៣៥លាន)។ កិច្ចប្រជុំ២៦ សីហា ដឹកនាំដោយប្រធានក្រុមការងារ ហ៊ាន សាហ៊ីប អនុម័ត១៧ទៀត (ជាប់គាំង៦ ថ្មី១១ ប្រមាណ $២៥៧លាន និងការងាររំពឹងទុក១.៧៨០)។ នីតិវិធីងាយជួយកំណើន។
គម្រោងវិនិយោគ៣៧៥គម្រោងនៅខេត្តព្រះសីហនុទទួលបានការលើកទឹកចិត្តពិសេស
គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ គម្រោងដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុមានសរុបចំនួន ៣៨៧គម្រោង។ ក្នុងនោះ មានគម្រោងដែលទទួលបានលិខិតអនុញ្ញាតជាគោលការណ៍ចំនួន ៣៧៥គម្រោង មានទុនវិនិយោគសរុបប្រមាណ ៧,៨៩១លានដុល្លាអាមេរិក និងប៉ានស្មានអាចបង្កើតឱកាសការងារ ៥៦,៧០០កន្លែង។ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ដូច្នេះ តាមរយៈការធ្វើបច្ចុប្បន្នភាពគម្រោងវិនិយោគតាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។បើត
រដ្ឋបាលខេត្តព្រះសីហនុថាសន្តិសុខ និងសេវាទេសចរណ៍មានភាពប្រសើរ
រដ្ឋបាលខេត្តស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ហើយថានឹងបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ។
គម្រោងវិនិយោគ១៧មានទុន២៥៧លានដុល្លារបានការលើកទឹកចិត្តពិសេសពីរដ្ឋ
ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុបានអនុម័តជាគោលការណ៍នូវការលើកទឹកចិត្តពិសេសសម្រាប់គម្រោង១៧ ដែលមានទុនប៉ាន់ស្មាន២៥៧លានដុល្លារ និងអាចបង្កើតការងារប្រមាណ១ ៧៨០កន្លែង។
គម្រោងវិនិយោគ១៧ នៅខេត្តព្រះសីហនុដែលមានទុនជាង២៥០លានដុល្លារ ទទួលការលើកទឹកចិត្តជាគោលការណ៍
ក្រុមការងារវិនិយោគខេត្តបានអនុម័តជាគោលការណ៍នូវការលើកទឹកចិត្តពិសេសសម្រាប់គម្រោង១៧ ដែលមានទុនប៉ាន់ស្មាន២៥៧លានដុល្លារ និងអាចបង្កើតការងារប្រមាណ១ ៧៨០កន្លែង។
លោកឃាង ភារម្យប្រាប់ភ្ញៀវទេសចរឱ្យមកលេងខេត្តព្រះសីហនុបន្ថែមព្រោះជាតំបន់ទេសចរណ៍មានសុវត្ថិភាពខ្ពស់
អ្នកនាំពាក្យខេត្តព្រះសីហនុ លោក ឃាង ភារម្យ អំពាវនាវឱ្យភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្ត និងបញ្ជាក់ថាខេត្តបានដំឡើងកាមេរ៉ាសុវត្ថិភាព៥៣៣គ្រាប់ នៅ៤៣៣ទីតាំង។
ជើងហោះហើរត្រង់រវាងគុនមីង និងខេត្តព្រះសីហនុដំណើរការឡើងវិញ
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន Ruili Airlines បានបើកដំណើរការផ្លូវហោះហើរត្រង់រវាងគុនមីងនិងខេត្តព្រះសីហនុឡើងវិញ។ ជើងហោះហើរបានចុះចតនៅយប់ថ្ងៃដដែល។
ឯកឧត្តម ម៉ាង ស៊ីណេត បានរៀបចំកន្លែងស្នាក់នៅ២យប់និងអាហារ៦ពេល ដល់បេក្ខជនប្រឡងបាក់ឌុប នៅខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានរៀបចំកន្លែងស្នាក់នៅ២យប់ និងអាហារ៦ពេលសម្រាប់បេក្ខជន និងគណៈកម្មការប្រឡងបាក់ឌុបនៅមណ្ឌលពីរក្នុងស្រុកព្រៃនប់។
ជើងហោះហើរដំបូងមកពីទីក្រុង KUNMING ប្រទេសចិន ចុះចតដោយជោគជ័យនៅព្រលានយន្តហោះខេត្តព្រះសីហនុ
យប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ជើងហោះហើរពីទីក្រុង KUNMING ប្រទេសចិន របស់ក្រុមហ៊ុន Ruili Airlines បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំក្រុមអ្នកជំនាញពិនិត្យវឌ្ឍនភាពនៃការសាងសង់អគាររដ្ឋបាលខេត្តថ្មី
អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត បានដឹកនាំមន្ត្រីជំនាញពិនិត្យវឌ្ឍនភាពសាងសង់អគាររដ្ឋបាលខេត្តថ្មី នៅថ្ងៃទី២៥ ខែសីហា។
ការប្រែប្រួលនៅព្រំដែន និងការរីកចម្រើននៃកំពង់ផែសមុទ្រ៖ ចំណុចបត់របស់កំពង់ផែក្រុងព្រះសីហនុ
ក្រោយការបិទច្រកព្រំដែនថៃ–កម្ពុជា ទំនិញមួយចំនួនដែលធ្លាប់ដឹកតាមផ្លូវគោកត្រូវប្ដូរមកដឹកតាមសមុទ្រ បានបង្កសម្ពាធលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ អត្ថបទរំលឹកពីការកសាងនិងពង្រីកកំពង់ផែ និងវិភាគតួនាទីរបស់វាក្នុងពាណិជ្ជកម្មកម្ពុជាជាមួយបរទេស។
ខេត្តព្រះសីហនុពិនិត្យការដំឡើងកាមេរ៉ាសុវត្ថិភាពតាមទីតាំងសំខាន់ៗ
លោក ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងសម្របសម្រួលការងារដំឡើងកាមេរ៉ាក្នុងខេត្ត។
ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យបំពាក់កាមេរ៉ាសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ
អភិបាលខេត្តព្រះសីហនុ ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំពិនិត្យការដំឡើងកាមេរ៉ាសុវត្ថិភាពនៅទីតាំងសំខាន់ៗក្នុងខេត្ត នាថ្ងៃទី២៥ ខែសីហា។
រដ្ឋបាលខេត្តព្រះសីហនុធានាការងារ និងអត្ថប្រយោជន៍សម្រាប់ពលករវិលត្រឡប់
នៅព្រឹកថ្ងៃទី២៤ ខែសីហា លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បាននាំយកថវិការបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា ចែកជូនពលករ ៨៦ នាក់ដែលត្រឡប់ពីប្រទេសថៃ នៅផ្សារសាមគ្គីកោះគ្រួស ភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម។ សាខាកាកបាទក្រហមខេត្តក៏បានផ្ដល់សម្ភារៈជំនួយដល់ពួកគាត់។
