Skip to main content
Preah Sihanouk Provincial Television
Log in

អាកាសយានដ្ឋានអន្តរជាតិតេជោទទួលស្វាគមន៍យន្តហោះ Cathay Pacific ចំនួន ១៣ គ្រឿងចុះចតជាបណ្តោះអាសន្ន

Historical original · translation unavailable

នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលស្វាគមន៍ការចុះចតរបស់យន្តហោះក្រុមហ៊ុន Cathay Pacific ចំនួន ១៣ គ្រឿង។ ការចុះចតនេះនឹងមានរយៈពេលបីថ្ងៃ ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៥។

ដោយសារកត្តាអាកាសធាតុមិនអំណោយផល ទីក្រុងហុងកុងកំពុងទទួលរងឥទ្ធិពលពីព្យុះ “រ៉ាហ្គាសា” (Ragasa)។ ដោយហេតុនេះ ក្រុមហ៊ុន Cathay Pacific បានសម្រេចផ្ទេរយន្តហោះរបស់ខ្លួនចំនួន ១៣ គ្រឿង មកចុះចតជាបណ្តោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋានស្តង់ដារអន្តរជាតិ ប្រភេទ 4F ដែលអាចគាំទ្រដល់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទ ដោយមានទំនុកចិត្ត និងសុវត្ថិភាពខ្ពស់។

យន្តហោះរបស់ក្រុមហ៊ុន Cathay Pacific បានចាប់ផ្តើមចុះចតជាបណ្តើរៗចាប់ពីម៉ោង ៩:៤០ នាទីព្រឹក នៅថ្ងៃទី ២៣ ខែកញ្ញា ហើយបន្តរហូតដល់អស់ទាំង ១៣ គ្រឿងក្នុងថ្ងៃក្នុងថ្ងៃទី២៣ កញ្ញានេះ៕

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…