Skip to main content
Preah Sihanouk Provincial Television
Log in

កញ្ញា កុយ អេនណា បញ្ចប់បេសកកម្មដំណើរថ្មើរជើងលើកដំបូងទៅកាន់ខេត្តសៀមរាប “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍”

Historical original · translation unavailable

(ខេត្តសៀមរាប)៖ បេសកកម្មដំណើរថ្មើរជើងក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” របស់កញ្ញា កុយ អេនណា ត្រូវបានបញ្ចប់ដោយជោគជ័យ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។

ការដើរនេះ មានគោលបំណងចម្បងក្នុងការផ្សារភ្ជាប់ក្តីសង្ឃឹមដល់កុមារ និងជនពិការក្នុងប្រទេសកម្ពុជា ព្រមទាំងចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា ដ៏សម្បូរបែប មានសុវត្ថិភាព និងកំពុងរីកចម្រើនក្រោមម្លប់សន្តិភាព ទៅកាន់សហគមន៍អន្តរជាតិ។

បន្ទាប់ពីចំណាយពេលដំណើរជើងសរុបរយៈពេល ១៩ ថ្ងៃ កញ្ញា កុយ អេនណា បានធ្វើដំណើរដោយថ្មើរជើងដល់ខេត្តសៀមរាប នៅវេលាម៉ោង ៩ យប់ ថ្ងៃទី២១ ខែកញ្ញា ហើយបានបញ្ចប់ការដើរនៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹកថ្ងៃបន្ទាប់។

ឯកឧត្តម ហួត ហាក់ ក្នុងនាមក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍គាំទ្រយ៉ាងខ្ពស់ចំពោះការប្រឹងប្រែងប្រកបដោយឆន្ទៈរឹងមាំរបស់កញ្ញា កុយ អេនណា ដែលមិនត្រឹមតែជាការលើកទឹកចិត្តដល់កុមារ និងជនពិការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកសំខាន់ក្នុងការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងសក្ដានុពលទេសចរណ៍កម្ពុជាដល់ពិភពលោកផងដែរ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…