Skip to main content
Preah Sihanouk Provincial Television
Log in

នាយករដ្ឋមន្រ្តី៖សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ

Historical original · translation unavailable

Summary

សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ។ នេះជាការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។ ដូច្នេះ មានតែចរចាដោយសន្តិវិធីប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព និងបង្កលលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៦ ខែកញ្ញា សម្តេចធិបតី ក៏បានបង្ហាញពីការសោកសង្វេគចំពោះយោធិនទាំង១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីសៀម ដោយសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា

សង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ។ នេះជាការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។ ដូច្នេះ មានតែចរចាដោយសន្តិវិធីប៉ុណ្ណោះ ទើបអាចរកដំណោះស្រាយបានប្រកបដោយសុខសន្តិភាព និងបង្កលលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៦ ខែកញ្ញា សម្តេចធិបតី ក៏បានបង្ហាញពីការសោកសង្វេគចំពោះយោធិនទាំង១៨នាក់ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ភាគីសៀម ដោយសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលបំភ្លេចពួកគាត់ឡើយ។ រដ្ឋាភិបាលបន្តប្រើគ្រប់យន្តការទាំងអស់ ដើម្បីជំរុញឱ្យមានការដោះលែងពួកគាត់វិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញនាពេលខាងមុខ។ យ៉ាងណាមិញ បើគិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ គឺមានរយៈពេល៦០ថ្ងៃហើយដែលវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួននិងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងដោយយោធាសៀម។

ដោយឡែក ងាកមកមើលនៅតាមខ្សែបន្ទាត់ព្រំដែនឯណេះវិញ កងទ័ពសៀមបានពង្រីកការឈ្លានពានរបស់ខ្លួនមកកាន់កាប់តំបន់ចំនួន៣បន្ថែមទៀតនៅខេត្តត្រាតជាប់នឹងខេត្តពោសាត់ធិ៍ បន្ទាប់ពីដណ្តើមកាន់កាប់ភូមិព្រៃចាន់ និងភូមិជោគជ័យ។ អាជ្ញាធរសៀមបានចោទពលរដ្ឋខ្មែរថាសាងសង់ផ្ទះនិងប្រើប្រាស់ដីកសិកម្មលើទឹកដីថៃ និងបានដាក់ឱសានុវាទរយៈពេល១៥ថ្ងៃចាប់ពីថ្ងៃទី២៦កញ្ញារហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដេញឱ្យពលរដ្ឋខ្មែរចាកចេញពីផ្ទះសម្បែង ស្រែកចំការ នៅភូមិព្រៃចាន់ និងភូមិជោគជ័យជាកំហិត។ បើមិនដូច្នេះ អាជ្ញាធរសៀម នឹងប្រើច្បាប់អាជ្ញាសឹកចាប់ពលរដ្ឋខ្មែរទៅដាក់ទោសទណ្ឌតាមច្បាប់របស់ប្រទេសសៀម។ ប៉ុន្តែទោះជាយ៉ាងណា ពលរដ្ឋខ្មែរមិនបានចាកចេញពីដែនអធិបតេយ្យរបស់កម្ពុជាឡើយ។ ជាការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា ថៃមិនអាចយកច្បាប់ប្រទេសរបស់ខ្លួនមកអនុវត្តទោសទណ្ឌលើប្រជាពលរដ្ឋក្រៅពីដែនអធិបតេយ្យបរបស់ខ្លួនឡើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

 

Comments

Loading comments…