Skip to main content
Preah Sihanouk Provincial Television
Log in

កម្លាំងនគរបាលក្រុងកំពង់សោម រៀបចំវេទិការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងតំបន់សេដ្ឋកិច្ចពិសេស

Historical original · translation unavailable

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម បានរៀបចំវេទិការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងរោងចក្រមួយក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម។

វេទិកានេះ ត្រូវបានរៀបចំឡើង ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ។ ខ្លឹមសារផ្សព្វផ្សាយបានផ្តោតលើ អត្ថប្រយោជន៍នៃការប្រើប្រាស់មួកសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក មិនបើកបរបញ្ច្រាសទិសចរាចរណ៍ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការគោរពផ្លាកសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ មិនបើកបរល្បឿនលឿនលើសកំណត់៕

ក្នុងឱកាសនេះ ក៏មានការចូលរួមពីអ្នកគ្រប់គ្រងរោងចក្រ និងកម្មករ-កម្មការនីចំនួន ១១០ នាក់ ក្នុងនោះមានស្រី ៣០ នាក់។ ក្រៅពីនេះ កម្លាំងនគរបាលក៏បានប្រគល់មួកសុវត្ថិភាព និងសៀវភៅស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកមួយចំនួន ដើម្បីចែកជូនដល់កម្មករ និងកម្មការនីផងដែរ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…