Skip to main content
Preah Sihanouk Provincial Television
Log in

កឋិនទានចាប់ផ្តើមពីថ្ងៃ៨តុលាដល់ថ្ងៃ៥វិច្ឆិកាក្រសួងប្រាប់ឱ្យពិនិត្យមើលប្រភេទក្មេងស្ទាវចូលរួមដង្ហែនិងហាមរៃអង្គាសតាមទីសាធារណៈ

Historical original · translation unavailable

ដើម្បីឱ្យការរៀបចំបុណ្យកឋិនទាន ប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ក្រសួងធម្មការ និងសាសនា បានណែនាំឱ្យមន្ទីរធម្មការនិងសាសនារាជធានី-ខេត្ត ធ្វើសេចក្តីណែនាំដល់អ្នកផ្តើមដង្ហែអង្គកឋិនទានត្រូវត្រួតពិនិត្យមើលឱ្យគ្រប់ជ្រុងជ្រោយនូវប្រភេទក្មេងស្ទាវចូលរួមដង្ហែអង្គកឋិនទាន ព្រោះអាចមានមនុស្សមិនសុចរិតបង្កសកម្មភាពនាំឱ្យមានទំនាស់រវាងក្រុមមួយទៅក្រុមមួយធ្វើឱ្យខូចតម្លៃនៃបុណ្យកឋិន និងតម្លៃនៃព្រះពុទ្ធសាសនា។ តែមិនតែប៉ុណ្ណោះ ក្រសួងហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ តាមផ្សារ និងទីប្រជុំជនជាដើម ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរាប់រយសង្គម។ ដោយឡែក ឆ្នាំនេះ កឋិនទាន នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា។

លើសពីនេះ ក្រសួងបានណែនាំដល់គ្រប់វត្តអារាម ប្រសិនបើទេយ្យវត្ថុមានភោជនាហារ នំចំណីរជាដើម លើសពីសេចក្តីត្រូវការ គួរចាត់ចែងរៀបចំជូនដល់ចាស់ព្រឹទ្ធាចារ្យ កុមារកំព្រា ជនពិការ និងជនងាយរងគ្រោះផ្សេងៗ។ បន្ថែមពីនេះ គ្រប់វត្តអារាម ត្រូវរៀបចំសម្អាតទីធ្លាវត្ត ផ្លូវថ្នល់ បូជនីយដ្ឋាន តុបតែងលម្អ បំភ្លឺភ្លើង លើកទង់ជាតិ ទង់សាសនា ទងព្រះមហាក្សត្រ បដាពាក្យស្លោក គតិលោក គតិធម៌ និងពុទ្ធភាសិតជាដើម។ ចំណុចមួយទៀត សូមយកព្រះទ័យ និងយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃជូនពុទ្ធបរិស័ទប្រារព្ធពិធីកឋិនទានស្របតាមពុទ្ធប្បញ្ញត្តិ និងពុទ្ធានុញ្ញាត៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…