Skip to main content
Preah Sihanouk Provincial Television
Log in

ទឹកហូរបុកច្រោះដាច់តួផ្លូវកំណាត់ផ្លូវជាតិលេខ៥៥ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា

Historical original · translation unavailable

ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ បណ្តាលឱ្យទឹកហូរបុកច្រោះដាច់តួផ្លូវ កំណាត់ផ្លូវជាតិលេខ៥៥ នៅPK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀតដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្របលើលូតាមបណ្តោយផ្លូវថ្នល់។ ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រព័ន្ធបណ្តាញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរឱ្យមានការប្រុងប្រយ័ត្ន។ ប៉ុន្តែទោះជាយ៉ាងណា ស្ថានភាពចរាចរណ៍តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម នៅព្រឹកថ្ងៃទី០១ ខែតុលានេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…