Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយជូនដល់ពលរដ្ឋចំនួន ១២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាចង់ឃើញបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ រស់នៅដោយភាពរីករាយ ក្រោមម្លប់សន្តិភាព បូរណភាពទឹកដីគ្មានការឈ្លានពានពីខ្មាំងសត្រូវ។

សូមជម្រាបជូនដែរ អភិបាលខេត្តព្រះសីហនុ តែងតែយកចិត្តទុក្ខដាក់សុខសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពេលជួបប្រទះបញ្ហា ទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…