Skip to main content
Preah Sihanouk Provincial Television
Log in

កម្លាំងចម្រុះបន្តចុះល្បាតតាមតំបន់ឆ្នេរការពារសុវត្ថិភាពជូនភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ

Historical original · translation unavailable

ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុ កម្លាំងការិយាល័យនគរបាលទេសចរណ៍ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងការិយាល័យសុខាភិបាល បានបន្តចុះល្បាតនៅតាមតំបន់ឆ្នេរ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៥នេះ។

យ៉ាងណាមិញ គេតែងសង្កេតឃើញនៅលើទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តែងតែបង្ហោះពីសកម្មភាពកងកម្លាំងចម្រុះចុះធ្វើប្រតិបត្តិការល្បាតនៅតាមតំបន់ឆ្នេរជាប់ជាប្រចាំ ដើម្បីធ្វើឱ្យយ៉ាងណាឱ្យមានភាពកក់ក្តៅសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តខេត្តព្រះសីហនុមានភាពសប្បាយរីករាយបន្ថែម។ ជាក់ស្តែង ថ្មីៗកន្លងទៅនេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ធ្លាប់បានលើកឡើងថា សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពភ្ញៀវទេសចរ គឺសំខាន់។ ក្នុងន័យនេះ លោកចង់សង្កត់ធ្ងន់ថា ប្រសិនបើភ្ញៀវទេសចរទៅលេងកន្លែងមួយដែលមានអារម្មណ៍ថា គ្មានសុវត្ថិភាព គឺប្រហែលជាមិនអាចទៅកម្សាន្តនោះទេ។ ដូច្នេះ ការពង្រឹងសន្តិសុខ និងសុវត្ថិភាព គឺជាកត្តាសំខាន់ជាស្នូលសម្រាប់ផ្តល់នូវទំនុកចិត្តជូនភ្ញៀវទេសចរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…