Skip to main content
Preah Sihanouk Provincial Television
Log in

កំណាត់ផ្លូវខេត្តលេខ៣៨៣បេ ក្នុងខេត្តព្រៃវែងបានបាក់ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំង ក្រសួងនឹងជួសជុលឲ្យបានលឿន

Historical original · translation unavailable

ក្រសួងសាធារណការ និងដឹកជញ្ជូនបានកំពុងពិនិត្យ និងចាត់វិធានការជួសជុលកំណាត់ផ្លូវខេត្តលេខ៣៨៣បេ ក្នុងខេត្តព្រៃវែងឱ្យបានឆាប់រហ័ស។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដូចនេះក្នុងឱកាស ឯកឧត្តម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះពិនិត្យផ្ទាល់លើទំហំខូចខាតផ្លូវខេត្តលេខ៣៨៣បេ ត្រង់ចំណុចគ.ម០៤+០០០ ដល់ចំណុចគ.ម១០+៤២៥ ចាប់ពីភូមិតាំងស្នាយ ឃុំរកា ដល់ភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែងកាលពីរសៀលថ្ងៃ ទី៦ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យផ្ទាល់ លើទំហំខូចខាតផ្លូវខេត្តលេខ៣៨៣បេ ដោយទឹកជំនន់ហូរបុកផ្តាច់ជាច្រើនកន្លែង ដោយសារស្ថានភាពទឹកទន្លេមេគង្គកើនឡើងខ្លាំងបណ្ដាលឱ្យប៉ះពាល់កំណាត់ផ្លូវនេះ។

គួរបញ្ជាក់ផងដែរថា ដើម្បីសុវត្ថិភាពសាធារណៈជន មន្ទីរសារធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានចេញសេចក្តីជូនដំណឹងចំពោះការផ្អាកចរាចរណ៍ទាំងស្រុងជាបណ្ដោះអាសន្ន នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃដែលជូនដំណឹងសារជាថ្មី៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…