Skip to main content
Preah Sihanouk Provincial Television
Log in

ព្រះសង្ឈ និងបរិស័ទ្ធមកពីខេត្តចំនួន១០ បានធ្វើសមាធិធម៌ និងរំលឹកដឹងគុណវរៈកងទ័ព នៅរង្វង់មូលសួនច្បារ ស្រុកព្រៃនប់

KPS99TVHistorical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ព្រះសង្ឈ បាននិមន្តដឹកនាំដូនជី តាជី មកពីខេត្តចំនួន១០ សរុប១៣៥អង្គ/នាក់ ដឹកនាំដោយ ព្រះតេជគុណ សួន សុខសាន្ត ព្រះគ្រូចៅអធិការវត្តភ្នំដិល ខេត្តកំពង់ចាម់ និងព្រះតេជគុណ ចិក ចន្ថា ព្រះគ្រូចៅអធិការវត្តថ្មដាលើ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្របសម្រួលដោយរដ្ឋបាលស្រុកព្រៃនប់ ធ្វើសមាធិធម៌ បួងសួងសុំសេចក្តីសុខ សេចក្តីចំរើន សុំសុខសន្តិភាព និងរំលឹកដឹងគុណវរៈកងទ័ព ដែលបានពលីក្នុងបុពហេតុកាពាជាតិបូរណភាពទឹកដី។

កម្មវិធីនេះធ្វើឡើងនៅរង្វង់មូលសួនច្បារវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោងជាង៤ទៀបភ្លឺ ថ្ងៃទី១៣ វិច្ឆិកា ២០២៥។ ព្រះសង្ឈ ដូនជីតាជី បាននិមន្តនិងអញ្ជើញមកពីខេត្តព្រវិហា ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ចាម ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកណ្តាល ភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ។

ពិធីនេះក៍មានរៀបចំជាចង្ហាន់ប្រគេនព្រះសង្ឈ ដូនជី តាជី ដែលឧបត្ថម្ភពីលោកស្រី ផាន់ណា ម្ចាស់លក់គ្រឿងសំណង់វាលរេញ ។ ក្រោយមកក៍មានជាក្បួននិមន្តដើរសូត្រព្រះធម៌ សុំសុខសប្បាយ និងសន្តិភាព តាមផ្លូវជាតិលេខ៤ ដោយដង្ហែរឆ្ពោះទៅវត្តថ្មដាលើ ដែលមានចំងាយប្រមាណជា៥ទៅ៦គីឡូម៉ែត្រ មុននឹងបញ្ចប់កម្មវិធី៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…