Skip to main content
Preah Sihanouk Provincial Television
Log in

ថៃប្រកាសឈប់រកស៊ីជាមួយអាម៉េរិក បើហ៊ានយកពន្ធមកគំរាមក្នុងជម្លោះព្រំដែនជាមួយកម្ពុជា

KPS99TVHistorical original · translation unavailable

នាយករដ្ឋមន្រ្តីថៃ លោក អនុទីន នាថ្ងៃទី១២ ខែវិច្ឆិកានេះ បានព្រមានអាម៉េរិកថាខ្លួនបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយដៃគូរកស៊ីថ្មី បើអាម៉េរិកហ៊ានយកពន្ធគយមកគំរាមថៃក្នុងរឿងព្រំដែនជាមួយកម្ពុជា នោះថៃនឹងផ្អាករកស៊ីជាមួយសហរដ្ឋអាម៉េរិក។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ធ្វើឡើងក្នុងអធិបតីភាពនៃពិធីបើកវគ្គសិក្សាការពារជាតិលើកទី៦៨ នៅវិទ្យាស្ថានសិក្សាការពារជាតិថៃ។

លោក អនុទីន បានបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនអាចស្នើសុំឱកាសទីពីរដើម្បីចរចាបានទេ ប្រសិនបើសេចក្តីប្រកាសរួមត្រូវបានលុបចោល ហើយសហរដ្ឋអាម៉េរិកមិនពេញចិត្ត ហើយពន្ធរបស់លោក ត្រាំ ត្រូវបានប្រើប្រាស់ដើម្បីដាក់សម្ពាធលើប្រទេសថៃ លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីស្វែងរកទីផ្សារថ្មីជំនួសអាម៉េរិក។

យ៉ាងណាក៏ដោយ លោក អនុទីន មិនខ្វល់ថាការចរចាពាណិជ្ជកម្ម និងពន្ធគយនឹងទៅជាយ៉ាងណានោះទេ។ ប្រសិនបើយើងមិនអាចលក់ទៅឱ្យប្រទេសនេះបានទេ យើងត្រូវតែលក់ទៅឱ្យប្រទេសដទៃទៀត។ យើងមិនអាចពឹងផ្អែកជីវិតរបស់យើងនៅក្នុងប្រទេសអាម៉េរិកតែមួយបានទេ។ យើងអាចប្រើប្រាស់ភាពខ្លាំងរបស់យើងដើម្បីធ្វើកិច្ចព្រមព្រៀងជាមួយប្រទេសផ្សេងបានក្រៅពីអាម៉េរិកបាន៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…