Skip to main content
Preah Sihanouk Provincial Television
Log in

នៅលើបណ្តាញសង្គមបានបង្ហោះព្រោងព្រាតករណីរថភ្លើងដឹកប្រេង បានក្រឡាប់ធ្លាក់ផ្លូវនៅក្នុងភូមិសាស្រ្តស្រុកបាកាន ខេត្តពោធិ៍សាត់

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

ក្រោយមានករណីរថភ្លើងដឹកប្រេងក្រឡាប់ធ្លាក់ផ្លូវនៅខេត្តពោធិ៍សាត់ បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថាករណីនេះកើតឡើង នៅវេលាម៉ោងប្រមាណ ០៦:០០នាទី ព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លើកំណាត់ផ្លូវដែក ចន្លោះគីឡូ១៩១-១៩២ ក្នុងភូមិសាស្ត្រភូមិដើមច្រេស ព្រំប្រទល់រវាងឃុំបឹងខ្នារ និងឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

ក្រសួងបរិស្ថាន ក្រោយពីទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ បានចាត់ក្រុមការងារជំនាញសហការជាមួយមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋាន ធ្វើការចុះពិនិត្យករណីការលេចធ្លាយប្រេងម៉ាស៊ូត ចេញពីទូរថភ្លើង ដែលដឹកតាមរថភ្លើង ខ្សែរត់ចេញពីរាជធានីភ្នំពេញឆ្ពោះ ទៅខេត្តបាត់ដំបង។

អ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងបន្ថែមថា ក្នុងជំហានដំបូង ក្រុមការងាររកឃើញទូររថភ្លើងចំនួន៣ ត្រូវបានក្រឡាប់ និងលេចធ្លាយប្រេងចេញមកក្រៅ ចំនួន២ទូរ។ ហើយចំពោះទូររថភ្លើងនីមួយៗ បានដឹកប្រេងចំណុះ 6.6000លីត ក្នុងឧបទ្ទេវហេតុនេះ មិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។

ក្រុមការងារជំនាញ បាននិងកំពុងចុះពិនិត្យមើលទំហំ នៃការលេចធ្លាយ មានបរិមាណសំណល់ប្រេងអណ្តែតចេញយ៉ាងច្រើនលើវាលស្រែក្បែរលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុ។

ក្រោយមានឧទ្ទេវហេតុនេះកើតឡើង ប្រជាពលរដ្ឋបាននាំគ្នា ត្រងយកប្រេងយកទុកប្រើប្រាស់ផងដែរ ៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…