Skip to main content
Preah Sihanouk Provincial Television
Log in

នាវា Westerndam ផ្ទុកភ្ញៀវចម្រុះជាតិសាសន៍ជិត៣០០០នាក់ បានចូលចតនៅកម្ពុជា

KPS99TVHistorical original · translation unavailable

Summary

Please click this link to get more information

(ខេត្តព្រះសីហនុ)៖ នាវាឈ្មោះ Westerndam ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ប្រហែល ១៨៩៩នាក់ បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ ដោយសុវត្ថិភាព ក្នុងគោលបំណងទស្សនៈកិច្ចស្វែងយល់ពីសក្តានុពលរបស់ប្រទេសកម្ពុជា ជាពិសេសតំបន់ឆ្នេរខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

នាវាទេសចរណ៍នេះ មានភ្ញៀវចម្រុះជាតិសាសន៍ប្រហែល ១៨៩៩នាក់ នាវិកប្រហែល ៨០៨នាក់ មាន៤៣សញ្ជាតិ ដែលធ្វើដំណើរមកពីប្រទេសវៀតណាម ហើយនឹងចាកចេញវិញទៅប្រទេសថៃក្នុងថ្ងៃដដែល។

គូសបញ្ជាក់ថា នាវា Westerndam នេះបានចុះចតនៅកម្ពុជាចំនួន៣លើក ដោយលើកទី១នៅឆ្នាំ២០១៩ លើកទី២នៅឆ្នាំ២០២៣ និងលើកទី៣នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះតែម្តង៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…