Skip to main content
Preah Sihanouk Provincial Television
Log in

ដើម្បីត្រៀមទទួលភ្ញៀវទេសចរនៅបុណ្យចូលឆ្នាំសកលខាងមុខ មូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុបានចុះបាញ់ទឹកសម្អាតបរិវេណតោពីរ

KPS99TVHistorical original · translation unavailable

ខេត្តព្រះសីហនុ៖ ដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលអញ្ជើញមកកម្សាន្តនៅខេត្តព្រះសីហនុនាឱកាសបុណ្យឆ្លងឆ្នាំសកលខាងមុខ ដោយយោងតាមតាមការណែនាំពី ឯកឧត្តម ម៉ាង ស៊ី ណេត អភិបាលខេត្តព្រះសីហនុ និងតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក សរ កក្កដា អភិបាលអភិបាលក្រុងព្រះសីហនុ។

កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ត្រី អ៊ុក ពិសិដ្ឋ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំកម្លាំងចំនួន១២នាក់ សហការជាមួយកម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហហន្តរាយ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង បានចុះបាញ់ទឹកលាងសម្អាតផ្លូវអនាម័យបរិស្ថាន និងជុំវិញបរិវេណរូបសំណាក់រង្វង់មូលតោពីរ  ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ស្នើឲ្យប្រជាពលរដ្ឋ និងអ្នកលក់ដូរតាមដងផ្លូវ និងអ្នកលក់ដូតាមរឺម៉កសូមចូលរួមថែរក្សាអនាម័យ បរិស្ថាននិងទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ ដើម្បីសោភណ្ឌភាពក្រុងរបស់យើងស្អាត៕ ដោយ ៖ ប៉ៃ សុឃីម

Comments

Loading comments…