Skip to main content
Preah Sihanouk Provincial Television
Log in

ជនភៀសសឹកសម្រុកចាកចេញពីតំបន់ព្រំដែនកំពុងប្រយុទ្ធគ្នាដើម្បីគេចពីគ្រាប់ផ្លោងរបស់សៀមទៅកាន់កន្លែងសុវត្ថិភាព

KPS99TVHistorical original · translation unavailable

ព្រះសង្ឃ និងប្រជាពលរដ្ឋ បាននិមន្តនិងភៀសខ្លួនចាកចេញពីវត្តរាម និងផ្ទះសម្បែងនៅតំបន់គ្រោះថ្នាក់នៅតាមព្រំដែនកម្ពុជា-ថៃ ដើម្បីគេចពីគ្រាប់ផ្លោងរបស់យោធាសៀម ទៅរកទីទួលសុវត្ថិភាព។ ការសម្រុកចាកចេញរបស់ជនភៀសសឹកកម្ពុជាទៅកន្លែងមានសុវត្ថិភាព គឺដោយសារយោធាឈ្លានពានសៀមបានបើកការបាញ់ប្រហារយ៉ាងគឃ្លើនមកលើកងទ័ពកម្ពុជា កាលពីរសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញ។

ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រី រួមទាំងព្រះសង្ឃ និងជនពិការជាច្រើនពាន់នាក់ បាននាំគ្នាសម្រុកចេញចេញពីផ្ទះសម្បែងយ៉ាងគំហុគនៅយប់ទាបភ្លឺថ្ងៃទី០៨ ខែធ្នូនេះ ដោយសារភ័យខ្លាចការបាញ់ផ្លោងគ្រាប់កាំភ្លើងយន្ត, កាំភ្លើងធំ និងកាំភ្លើងត្បាល់ពីកងទ័ពឈ្លានពានសៀម។ ប្រជាពលរដ្ឋបានធ្វើដំណើរចាកចេញពីភូមឋានរបស់ខ្លួនតាមរយៈកង់ ម៉ូតូ រថយន្ត រទេះ រម៉ក គោយន្ត និងតាមមធ្យោបាយផ្សេងៗទៀតឆ្ពោះទៅកាន់កន្លែងមានសុវត្ថិភាព។

យ៉ាងណា រហូតមកដល់ពេលនេះ គេនូវមិនទាន់ដឹងថា អាជ្ញាធរបានកំណត់ទីតាំងណាខ្លះដើម្បីឱ្យពួកគាត់បានស្នាក់បណ្តោះអាសន្នប្រកបដោយសុខសុវត្ថិភាពនោះទេ។ រីឯ សាលារៀននៅតាមបណ្តោយព្រំដែនដែលប្រឈមនឹងហានិភ័យខ្ពស់ត្រូវបានផ្អាកបណ្តោះអាសន្នផងដែរ៕

ទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…