Skip to main content
Preah Sihanouk Provincial Television
Log in

មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចុះពិនិត្យ និងពង្រឹងការងារបច្ចេកទេស លើកកម្ពស់សោភ័ណភាពតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

KPS99TVHistorical original · translation unavailable

ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារបច្ចេកទេស និងការរៀបចំអនាម័យបរិស្ថាន នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកមេបញ្ជាការបានផ្តោតសំខាន់លើការងារបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ ដោយសហការជាមួយលោក ស៊ាន ស៊ីផាន ប្រធានអគ្គិសនីឃុំទន្លូង ដើម្បីពិនិត្យ និងរៀបចំការតភ្ជាប់ប្រព័ន្ធទឹក និងភ្លើង ចូលទៅកាន់អគារស្នាក់នៅ និងអគារទទួលភ្ញៀវ ឱ្យបានរួចរាល់ជាស្ថាពរ។

ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យក្រុមការងារបន្តសម្រុកសម្អាត និងរៀបចំទីតាំងសំខាន់ៗមួយចំនួន រួមមាន អគារមិត្តភាព ប្រាង្គព្រះអង្គគោកធ្លក មហាចេតិយ វេទិកា តារាងបាល់ទាត់ ស្រះទឹក សាលាសម្រេច និងចំណតឧទ្ធម្ភាគចក្រ ព្រមទាំងកាត់ស្មៅ និងតម្រឹមដើមឈើឱ្យមានសណ្តាប់ធ្នាប់ និងសោភ័ណភាពល្អប្រសើរ។
សូមបញ្ជាក់ថា ការចុះពិនិត្យ និងពង្រឹងការងារនេះ ធ្វើឡើងតាមប្រសាសន៍ណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងថែទាំ កសាង និងអភិវឌ្ឍតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ឱ្យកាន់តែមានភាពទាក់ទាញ និងមានតម្លៃជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ៕ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…