Skip to main content
Preah Sihanouk Provincial Television
Log in

ភ្លៀងលាយឡំខ្យល់កន្ត្រាក់ វាយប្រហារក្រុងស្វាយរៀង បណ្តាលឱ្យបាក់រលំកន្លែងតាំងលម្អនៅមាត់ទន្លេវ៉ៃគោ

KPS99TVHistorical original · translation unavailable

ខេត្តស្វាយរៀង៖ ភ្លៀងធ្លាក់មួយមេធំ លាយឡំជាមួយខ្យល់កន្ត្រាក់ និងមានធ្លាក់ព្រឹលផងនោះ បានបោកបក់ពីទិសខាងកើតទៅទិសខាងលិច ឆ្លងកាត់ក្រុងស្វាយរៀង បណ្តាលឱ្យកន្លែងតាំងលម្អអំពូលភ្លើងអគ្គិសនី នៅតាមមាត់ច្រាំងទន្លេវ៉ៃគោ រងការបាក់រលំជាអន្លើៗ។
ប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះធម្មជាតិខាងលើបានកើតឡើងយ៉ាងខ្លាំងក្នុងរយៈពេលខ្លី បង្កឱ្យប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល។ យ៉ាងណាមិញ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ កំពុងចុះពិនិត្យទីតាំងរងគ្រោះ ដើម្បីវាយតម្លៃពីទំហំនៃការខូចខាត។ រហូតមកដល់ពេលនេះ នៅមិនទាន់មានរបាយការណ៍បញ្ជាក់អំពីការខូចខាតផ្ទះសម្បែង ឬមានមនុស្ស និងសត្វរងគ្រោះថ្នាក់នៅឡើយនោះទេ៕ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…