Skip to main content
Preah Sihanouk Provincial Television
Log in

បណ្ឌិត គិន ភា៖ រឿងបើករឿងបិទព្រំដែន ថៃជាអ្នកធ្វើនិងជាអ្នកនិយាយតែខ្លួនឯង

KPS99TVHistorical original · translation unavailable

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា «រឿងបើក រឿងបិទព្រំដែន ថៃជាអ្នកធ្វើនិងជាអ្នកនិយាយតែខ្លួនឯង» រឿងបើកព្រំដែនឡើងវិញ ព័ត៌មានគឺចេញតែពីខាងភាគីថៃ ខណៈដែលភាគីកម្ពុជាយើងមិនដែលលើករឿងនេះមកពិភាក្សាម្តងណាឡើយ។

ការបិទព្រំដែនជាឯកតោភាគីដោយភាគីថៃរយៈពេលមួយឆ្នាំនេះ គឺជាការសាកល្បងដ៏សំខាន់មួយចំពោះភាពធន់ផ្ទៃក្នុងរបស់យើង ថាតើសេដ្ឋកិច្ចយើងពិតជាត្រូវស្លាប់ ឬគាំងដំណើរដោយសារតែគេបិទព្រំដែនមែនឬទេ? ម៉្យាងវិញទៀត នេះក៏ជាឱកាសដើម្បីកំណត់មុខសញ្ញាមន្ត្រីពុករលួយក្បត់ជាតិនិងឈ្មួញទុច្ចរិត ដែលនៅតែបន្តលួចលាក់ និងគប់គិតឱ្យមានការនាំចូលទំនិញពីប្រទេសឈ្លានពានផងដែរ។

លោកបណ្ឌិតបន្ថែមថា ពួកមន្ត្រីពុករលួយក្បត់ជាតិនិងឈ្មួញទុច្ចរិតទាំងនោះ គឺក្បត់នឹងជាតិខ្មែរ ក្បត់នឹងដូនតាខ្មែរ ក្បត់នឹងទឹកដីខ្មែរ និងក្បត់នឹងរាស្ត្រខ្មែរ។ ពួកគេមិនសក្តិសមមានឈ្មោះជាខ្មែរឡើយ ព្រោះពួកគេកំពុងបម្រើផលប្រយោជន៍បរទេសដែលឈ្លានពាននិងប្រមាថខ្មែរ។ ពួកគេត្រូវតែទទួលទោសទណ្ឌទាំងផ្លូវច្បាប់និងផ្លូវសីលធម៌ ឱ្យសមនឹងទោសឧក្រិដ្ឋរបស់ពួកគេ។ យើងជារាស្ត្រខ្មែរត្រូវលើកកម្ពស់និងគាំទ្រផលិតផលនិងសេវាកម្មខ្មែរយើង និងជំរុញចលនាពហិការផលិតផលនិងសេវាកម្មរបស់ប្រទេសឈ្លានពានឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនេះ ផលិតករនិងអ្នកផ្ដល់សេវាកម្មខ្មែរ ក៏ត្រូវតែរក្សាភាពស្មោះត្រង់នឹងរាស្ត្រខ្មែរ គឺមិនត្រូវក្បត់ឈាមខ្មែរគ្នាឯងនោះឡើយ៕

ដោយ ៖ ឡាយ កុល

Comments

Loading comments…