Skip to main content
Preah Sihanouk Provincial Television
Log in

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ នៅទីក្រុងហាណូយ បង្ហាញភាពជិតស្និទ្ធនៃទំនាក់ទំនងកម្ពុជា-វៀតណាម

KPS99TVHistorical original · translation unavailable

ទីក្រុងហាណូយ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំឡើងដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ។

ពិធីបដិសណ្ឋារកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ និងប្រកបដោយមិត្តភាព ស្របតាមទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងវៀតណាម។ ដោយ៖ សុខ ស៊ីណាន

Comments

Loading comments…