ខេត្តព្រះសីហនុ៖ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ និងជាអនុប្រធានគណៈកម្មការរៀបចំគម្រោងរដ្ឋបាលខេត្ត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំង និងសិក្សាលទ្ធភាពអនុវត្តគម្រោងវិនិយោគនានា ដែលគ្រោងដាក់បញ្ចូលក្នុងផែនការប្រើប្រាស់ថវិការដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២៧។
ការចុះពិនិត្យនេះ មានគោលបំណងវាយតម្លៃស្ថានភាពជាក់ស្តែង កំណត់អាទិភាពគម្រោង និងធានាថា ការវិនិយោគនាពេលខាងមុខមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់ខេត្ត និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្រុមការងារបានពិភាក្សា និងប្រមូលព័ត៌មានបន្ថែមពីមន្ត្រីជំនាញ ដើម្បីរៀបចំផែនការវិនិយោគឱ្យមានភាពច្បាស់លាស់ ស្របតាមទិសដៅអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តព្រះសីហនុ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖ ប៉ៃ សុឃីម
















