Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចធិបតី ជូនពលរដ្ឋជាច្រើនគ្រួសារ នៅតំបន់វត្តម៉ាអ៊ូ

KPS99TVHistorical original · translation unavailable

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ របស់ម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅតំបន់វត្តម៉ាអ៊ូសង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម។

ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំនូវសារផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចធិបតី និងលោកជំទាវ ប្រាប់ទៅកាន់ប្រជាពលរដ្ឋ ឱ្យជួបប្រទះតែសេចក្ដីសុខ និងមានសុខភាពល្អ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ាង ស៊ីណេត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន និងប្រាប់ពីឱកាសការងារជាច្រើននៅក្នុងខេត្តព្រះសីហនុ ដែលរង់ចាំប្រជាពលរដ្ឋ។ លើសពីនេះទៀត ឯកឧត្តម ម៉ាង ស៊ីណេត បានបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានរោងចក្រច្រើន ដែលកំពុងត្រូវការកម្លាំងពលកម្ម ដោយត្រូវការបុគ្គលិក៥ទៅ៦ពាន់នាក់ទៀតចូលទៅបំពេញការងារ៕

ដោយ៖ ធី លីថូ

រូបភាព៖ កែវ ដារ៉ា

Comments

Loading comments…