Skip to main content
Preah Sihanouk Provincial Television
Log in

បំបែកករណីរត់ពន្ធគ្រឿងញៀនឆ្លងដែន! ជនបរទេស ៣នាក់ ត្រូវឃាត់ខ្លួននៅព្រលានយន្តហោះអន្តរជាតិតេជោ

Historical original · translation unavailable

យោងតាមរបាយការណ៍បស់សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦សមត្ថកិច្ចចម្រុះប្រចាំព្រលានយន្តហោះអន្តរជាតិតេជោ បានបង្ក្រាបករណីប៉ុនប៉ងរត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំចេញទៅក្រៅប្រទេស ដោយបានឃាត់ខ្លួនជនសង្ស័យជាជនបរទេស ៣នាក់ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការនេះ កម្លាំងមន្ត្រីគយ និងរដ្ឋាករ សហការជាមួយនគរបាលអន្តោប្រវេសន៍ បានឆែកឆេររកឃើញវត្ថុតាងជាក់ស្ដែងរួមមាន៖

កញ្ឆាក្រៀម ១៤៦ដុំ (ទម្ងន់ជាង ៧៣ គីឡូក្រាម)

ហេរ៉ូអ៊ីន (ម្សៅស) (៦ ២១៩ក្រាម)

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…