Skip to main content
Preah Sihanouk Provincial Television
Log in

All news

Browse published news or choose a section for related reporting.

ប្រទេសកម្ពុជានឹងទទួលនាវាចម្បាំងកងទ័ពជើងទឹកចំនួន២ប្រទេសក្នុងពេលតែមួយ គឺនាវាប្រទេសចិន និងនាវាចម្បាំងអូស្ត្រាលី

តាមការគ្រោងទុក នាវាចម្បាំងកងទ័ពជើងទឹកចិន និងនាវាចម្បាំងអូស្ត្រាលីនឹងត្រូវចូលសំចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០-១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះដូចគ្នា។តែក្នុងនោះ នាវាចម្បាំងHMAS Ballarat របស់កងទ័ពជើងទឹកអូស្ត្រាលីនឹងចូលសំចតនៅថ្ងៃទី១០ដល់១៣ ខែតុលា ឆ្នាំ២០២៥។រីឯនាវាកងទ័ពជើងទឹកចិនចំនួន០២គ្រឿង(PLAN 83 និងPLAN 988)នឹងត្រូវចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០ដល់១៤ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះដែរ៕ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ ៖ ប៉ៃ សុឃ

ស្លាប់៨៧នាក់និងរបួស១៣៧នាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុកើន៩លើកក្នុងពេល៩ខែ!

យ៉ាងហោចណាស់មនុស្ស៨៧នាក់បានស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាល ១៣៧នាក់ ដោយសារឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងខេត្តព្រះសីហនុដែលបានកើតឡើង១៣០លើក កើន៩លើក គិតត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៥នេះ។ ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍នេះ មានជនបរទេសបង្ក ១១លើក រួមមាន៖ ជនជាតិចិន៧លើក, ឥណ្ឌូនេស៊ី ២លើក, រុស្ស៊ី ១លើក និងជនជាតិអូស្រ្តាលី១លើក។របាយការណ៍របស់លោកឧត្តមសេនីយត្រី អ៊ុ សំអុល ស្នងការរងនគរបាលខេត្តព្រះសីហនុ ក្នុងរយៈពេល ៩ខែឆ្នាំ២០២៥នេះ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើង១៣០លើក

绿色西港正在崛起:70%区域污水实现集中处理

西哈努克省污水日处理能力已突破6万立方米,覆盖全省约70%的污水处理需求。副省长隆迪蒙近日表示,西港目前共有4座污水处理厂,总体日处理能力达62,400立方米,对改善沿海生态环境发挥了重要作用。其中,乌茨碟地区的第四污水处理厂规模最大,占地16公顷,日处理能力达30,000立方米;其余三座污水厂日处理能力分别为20,000立方米、7,200立方米和5,200立方米。隆迪蒙指出,所有污水在排入海洋前均经过严格净化处理,达到国家环保标准,有效防止污染、保护海洋生态系统。同时,西港省政府发言人表示,全省现有8座污水抽水站,日抽水能力达44,064立方米,另有2座新抽水站正在建设中,以进一步提升输送与处理效率。作为柬埔寨重要沿海省份,西哈努克省城市化与旅游业快速发展,环保基础设施需求日增。省政府正持续加大投入,完善污水处理体系,推动经济与生态协调发展。本台综合报道

អ្នកបើកបរយានយន្តក្នុងខេត្តព្រះសីហនុយល់ដឹងពីច្បាប់ចរាចរណ៍ដោយសារនគរបាលអប់រំណែនាំ!

ដើម្បីជៀសផុតពីករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ  បានអប់រំណែនាំ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងអនុក្រឹត្យលេខ ៣៩អនក្រ.បក ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ។ ការចុះអប់រំ និងផ្សព្វផ្សាយពីច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកនេះ គឺដើម្បីឱ្យបើកបរយានយន្តទាំងអស់យល់ដឹងពីសុវត្ថិភាពក្នុងការបើកបរ អត្ថប្រយោជន៍នៃការពាក់មួកសុវត្ថិភាព កុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ គោរពផ្លាកសញ្ញា-ភ្លើ